រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មន្រ្តីសុខាភិបាលខេត្ត ពិនិត្យបន្ថែម និងគ្រប់ជ្រុងជ្រោយ កិច្ចការ​រៀបចំ​ផែន​ការ​យុទ្ធសាស្រ្តសុ​ខាភិបាល ជាពិសេសខេត្តជាប់ព្រំដែន

2025/06/29 09:28:33 pm        575

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋ​មន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានចុះ​ពិនិត្យ​ការ​បម្រើ​សេវា​សុខាភិបាល និងសួរសុខទុក្ខមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកជាំក្សាន្ត ខេត្ត​ព្រះវិហារ ដើម្បីពិនិត្យ និងគាំទ្រតម្រូវការជាក់ស្តែងចំពោះមុខក្នុងមូលដ្ឋានសុខាភិបាល ដែល​ជា​មន្ទីរពេទ្យជាប់ព្រំដែនកម្ពុជា-ថៃ។

ក្នុងការចុះពិនិត្យនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះសួរសុខទុក្ខសំណេះសំណាល និង​ណែនាំ​ដល់​មន្រ្តីសុខាភិបាល អំពីការដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់ លើការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ អនាម័យ ឥរិយាបថ ក្រមសីលធម៌វិជ្ជាជីវៈ វិន័យ​ការងារ ជាមួយជំហរទំនួលខុសត្រូវ បន្តរក្សាភាពជឿជាក់ពីប្រជាពលរដ្ឋគ្រប់ទិសទី។

ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ត្រូវ​សហការ​ក្នុង​ការ​ជួយ​ទាំង​ផ្នែក​បច្ចេក​ទេស និងការព្យាបាល ដោយសិក្សាឱ្យបានច្បាស់លាស់បន្ថែមទៀត ពិនិត្យលទ្ធផល​ក្នុង​ការ​ពង្រីក​សមត្ថភាពមន្ទីរពេទ្យបង្អែកជាំក្សាន្ត ជាពិសេសលើផ្នែកសេវាសង្រ្គោះបឋម សម្រាក​ព្យាបាល និងការបញ្ជូន ជាមួយប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវ​ពន្លឿន​​ការ​ពង្រីកសមត្ថភាព មន្ទីរពេទ្យស្រុកជាប់ព្រំដែន ដែលក្នុង​គម្រោង​មន្ទីរ​ពេទ្យ​បង្អែក​គោល​ដៅ​ទាំ​ង​៦១ ក្នុងការពង្រឹងសមត្ថភាពផ្នែកសង្រ្គោះ ហើយត្រូវចុះតាមដានវឌ្ឍនភាពការងារនេះ ដើម្បី​ត្រៀមលក្ខណ:រួចជាស្រេចក្នុងការពិនិត្យ និងបម្រើសេវាសង្រ្គោះបន្ទាន់ ព្យាបាលករណីឈឺ របួស​ និងគ្រោះអាសន្នផ្សេងៗ។

ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិ ត្រូវ​រៀប​ចំ​ផែន​ការ​គ្រប់​ជំហាន​ និងត្រៀមរៀបចំឱ្យបានរួចរាល់ផ្នែកធនធានមនុស្ស និងសម្ភារ​បរិក្ខា​រ​ពេទ្យ​សំខាន់​មួយ​ចំនួន ដូចជាឱសថ ផ្នែកសង្រ្គោះបឋម ដើម្បីធានាបានការឆ្លើយតបបានទាន់ពេលវេលា។ ត្រូវ​បង្កើន​ការ​សហការ និងការជួយគាំទ្របច្ចេកទេសបន្ថែមពីថ្នាក់ជាតិ ដោយស្ថានភាពនេះ យើង​ត្រូវ​រួប​រួមគ្នា សហការគ្នា រួមសុខទុក្ខជាមួយគ្នា។

សូមជម្រាបជូនថា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បាននាំមកឱសថសំខាន់ៗ ផ្តល់បន្ថែមដល់មន្ទីរពេទ្យ ចំនួន ៣៤មុខ។ មន្ទីរពេទ្យបង្អែកជាំក្សាន្ត មានទីតាំងចម្ងាយប្រមាណ២០គីឡូម៉ែតព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងអំណោយផលសម្រាប់ប្រជាជនរស់នៅតាមបណ្តាព្រំដែន ក្នុងការឆ្លើយតបតម្រូវការសេវាសុខភាពបន្ទាន់ដំបូង នៅពេលមានតម្រូវការ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm