លោក Trump និយាយថា លោកនឹង "ដោះស្រាយជម្លោះជាមួយកូរ៉េខាងជើង" ឱ្យបាន

2025/06/29 10:19:33 pm        99

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ (២៧ មិថុនា) បាននិយាយក្នុងព្រឹត្តិការណ៍មួយនៅការិយាល័យ Oval Office ជាទីដែលលោកលើកឡើងពីការខិតខំប្រឹងប្រែងក្នុងការដោះស្រាយជម្លោះសកលថា លោកនឹង "ដោះស្រាយជម្លោះជាមួយកូរ៉េខាងជើង" ឱ្យបាន ប៉ុន្តែមិនបានបញ្ចាក់ច្បាស់ឡើយថាជាជម្លោះបែបណា ឬអាចកើតឡើងដោយសារមូលហេតុអ្វីនោះទេ។ 

នៅពេលត្រូវសាកសួរថា តើលោកបានសរសេរលិខិតទៅមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ដូចដែលត្រូវរាយការណ៍នៅខែនេះដែរឬទេ លោក Trump មិនឆ្លើយសំណួរត្រង់ៗទេ ប៉ុន្តែនិយាយថា “រូបលោកមានទំនាក់ទំនងល្អជាមួយលោក Kim Jong Un និងត្រូវរ៉ូវគ្នាល្អណាស់ ដូច្នេះនឹងរង់ចាំមើលថានឹងមានអ្វីកើតឡើងបន្ទាប់"។ លោក Trump បន្តថា "មានអ្នកនិយាយថាអាចមានជម្លោះជាមួយកូរ៉េខាងជើង ប៉ុន្តែលោកគិតថា អាមេរិកនឹងអាចដោះស្រាយរឿងនេះបាន"។

គេហទំព័រ NK News មានមូលដ្ឋាននៅទីក្រុងសេអ៊ូល ដែលតាមដានកូរ៉េខាងជើង បានរាយការណ៍ក្នុងខែនេះថា គណៈប្រតិភូកូរ៉េខាងជើង នៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក បានបដិសេធម្តងហើយម្តងទៀតមិនទទួលយកលិខិតពីលោក Trump ទៅកាន់លោក Kim។

លោក Trump និងលោក Kim បានបើកកិច្ចប្រជុំកំពូលចំនួន៣លើកក្នុងអំឡុងពេលអាណត្តិទីមួយរបស់លោក Trump អំឡុងឆ្នាំ២០១៧-២០២១ ហើយបានផ្លាស់ប្តូរលិខិតមួយចំនួនដែលលោក Trump ហៅថា "ស្រស់ស្អាតណាស់" មុនពេលកិច្ចខិតខំប្រឹងប្រែងការទូតដែលមិនធ្លាប់មានពីមុនត្រូវបានបែកបាក់ ដោយសារការទាមទាររបស់សហរដ្ឋអាមេរិកឱ្យលោក Kim បោះបង់អាវុធនុយក្លេអ៊ែររបស់លោក៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        59
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm