បាតុករសម្រុកតវ៉ានៅទីក្រុង Venice របស់អ៊ីតាលី ក្នុងពិធីមង្គលការរបស់ស្ថាបនិកក្រុមហ៊ុន Amazon

2025/06/30 12:17:28 am        52

ក្រុមបាតុកររាប់រយនាក់ បានដើរដង្ហែរតាមដងផ្លូវឆ្លងកាត់ទីក្រុង Venice ដ៏ស្រស់ស្អាតរបសប្រទេសអ៊ីតាលី ដើម្បីតវ៉ាប្រឆាំងនឹងពិធីមង្គលការរបស់ស្ថាបនិកក្រុមហ៊ុន Amazon ដ៏ល្បីល្បាញគឺលោកមហាសេដ្ឋី Jeff Bezos នៅថ្ងៃទីបីនៃការប្រារព្ធពិធីមង្គលការច្រើនថ្ងៃរបស់លោក ដែលមានតម្លៃរាប់សិបលានដុល្លារ។

បុរសមានទ្រព្យសម្បត្តិបំផុតទីបួនរបស់ពិភពលោក គឺលោក Bezos និងកូនក្រមុំរបស់លោក ឈ្មោះថា Lauren Sanchez Bezos បានរៀបការក្នុងពិធីឯកជនមួយកាលពីថ្ងៃសុក្រ ជាមួយនឹងភ្ញៀវកិត្តិយសតារាល្បីៗប្រហែល ២០០នាក់ នៅលើកោះ San Giorgio ដ៏ស្ងប់ស្ងាត់។

ប៉ុន្តែមុនពេលពិធីជប់លៀងចុងក្រោយនៅល្ងាចថ្ងៃសៅរ៍ (២៨ មិថុនា) ដែលជាផ្នែកនៃព្រឹត្តិការណ៍អាពាហ៍ពិពាហ៍រយៈពេល ៣ថ្ងៃនោះ ក្រុមអ្នកតវ៉ាបានដើរចេញពាសពេញដងផ្លូវកណ្តាលទីក្រុង Venice ហើយបានកាន់បដាដែលសរសេរថា “ប្រឆាំងលោក Bezos” និង “គ្មានលោក Bezos គ្មានសង្រ្គាម”។ 

ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកស្រុកបានតវ៉ាពាសពេញទីក្រុង ជុំវិញអ្វីដែលពួកគេនិយាយថា គឺជាការខឹងសម្បារ ខណៈទីក្រុង Venice ទទួលរងពីទេសចរណ៍ហួសកម្រិត តម្លៃផ្ទះដ៏ខ្ពស់កប់ពពក និងការគំរាមកំហែងឥតឈប់ឈរនៃទឹកជំនន់ ដែលបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុ។

បាតុករម្នាក់បាននិយាយថា ពួកគេទៅទីនោះដើម្បី "បន្តបំផ្លាញផែនការរបស់ពួកអ្នកមានទ្រព្យទាំងនេះ ដែលប្រមូលប្រាក់ដោយការកេងប្រវ័ញ្ចកម្លាំងញើសឈាមអ្នកដទៃ និងខណៈពេលដែលស្ថានភាពនៃទីក្រុងនេះនៅតែមិនច្បាស់លាស់"៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm