ក្រសួងប្រៃសណីយ៍ ថ្កោលទោស​ដាច់​អហង្ការចំពោះជនអគតិ​យករូបវីដេអូ​សំណេះសំណាល​របស់​​សម្ដេចតេជោ​​ទៅកាត់តជាមួយសំឡេងក្លែងបន្លំដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត

2025/06/30 04:32:16 pm        505

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ចេញញ្ញត្តិ​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ជន​អគ​តិដែលបានយករូបវីដេអូនៃការសំណេះសំណាលរបស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ប្រធានព្រឹទ្ធសភា ជាមួយមន្ត្រីរាជការខេត្តព្រះវិហារកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ទៅ​កាត់​តជាមួយសំឡេងក្លែងបន្លំដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត។

តាមរយៈញ្ញត្តិថ្កោលទោសដែលចេញផ្សាយនាថ្ងៃទី២៩ខែមិថុនាម្សិលមិញ ក.ប.ទ.បានលើកឡើងថា ​ការ​​បង្កើត​វីដេអូ​ក្លែង​បន្លំ​បែប​នេះ ជាការ​បង្កើត​ព័ត៌មាន​មិន​ពិត​ និង​ជា​អំពើ​ទុច្ចរិត​ដែល​មិ​ន​គួរ​អនុញ្ញាត​ឱ្យ​កើត​មាន​លើ​បណ្ដាញ​សង្គមឌីជីលគ្រប់ប្រភេទ ហើយជនបង្កត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។

 កន្លងមក ក.ប.ទ. ធ្លាប់បានជូនដំណឹង​ឱ្យ​សាធារណ​ជន​ទាំង​អស់​ប្រុង​ប្រយ័ត្ន​អំពី​ករ​ណី​ឆបោក​ដោយ​ប្រើ​ប្រាស់​បញ្ញាសិប្បនិម្មិតក្លែងបន្លំជាសំឡេងសមាជិកក្រុមគ្រួសារឬមិត្តភក្ដិ។ ដូចគ្នានេះ ក.ប.ទ. សូមអំពាវនាវដល់សាធារណជនទាំងអស់់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះវីដេអូ សំឡេង និងរូបភាពទាំងឡាយដែលមានសភាពខុសប្រក្រតី ហើយត្រូវ​ផ្ទៀង​ផ្ទាត់​ដំណឹង​ដែល​ទទួល​បាន​ជា​មួយនឹងប្រភពផ្លូវការរបស់ក្រសួង ស្ថាប័នរដ្ឋ និងស្ថាប័នសារព័ត៌មានផ្លូវការ។

 ទន្ទឹមនេះ ក.ប.ទ. បាន​អំពាវនាវដល់គ្រប់ថ្នាលទំនាក់ទំនងឌីជីថល និងអ្នកបង្កើតមាតិកាឌីជីថល ចូល​រួមលុបបំបាត់វីដេអូក្លែងបន្លំនេះ និងគ្រប់ព័ត៌មានក្លែងក្លាយ និងចាត់វិធាន​ការ​ម៉ឺងម៉ាត់​ចំពោះ​ជ​​នដែ​លបានប្រព្រឹត្ត៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm