ក្រុមសកម្មជនបានចេញធ្វើបាតុកម្មក្រោមកម្តៅថ្ងៃក្តៅខ្លាំងនៅភាគខាងត្បូងទីក្រុង Seville ប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យ ទី២៩ មិថុនា ដោយអំពាវនាវឱ្យលុបចោលបំណុល ទស្សនទានស្តីពីផលប៉ះពាល់ផ្នែកអាកាសធាតុ និងយកពន្ធខ្ពស់លើក្រុមអ្នកមាន នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍន៍ហិរញ្ញវត្ថុ ដែលក្រុមអ្នករិះគន់និយាយថាខ្វះមហិច្ឆតា និងវិសាលភាព។

កិច្ចប្រជុំរយៈពេលបួនថ្ងៃ ធ្វើឡើងរៀងរាល់១ទសវត្សរ៍ម្តង សន្យាថានឹងប្រយុទ្ធប្រឆាំងភាពក្រីក្រ ជំងឺ និងបម្រែបម្រួលអាកាសធាតុ ដោយការរៀបចំក្របខ័ណ្ឌសកលសម្រាប់ការអភិវឌ្ឍន៍។ ប៉ុន្តែសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកក្នុងការដកខ្លួនចេញ និងការថយចុះរបស់ប្រទេសអ្នកមានសម្រាប់ជំនួយបរទេសបានបង្អាក់ដល់ក្តីសង្ឃឹមថា កិច្ចប្រជុំកំពូលនឹងនាំមកនូវការផ្លាស់ប្តូរដ៏សំខាន់។

សមាជិកក្រុមចលនា Greenpeace បានកាន់ផ្ទាំងរូបពណ៌នាលោកមហាសេដ្ឋី Elon Musk ជាទារកកាន់រណា អង្គុយលើរូបផែនដី។ អ្នកមួយចំនួនទៀតបានលើកបដាដែលមានអំណានថា «ធ្វើឱ្យសិទ្ធិមនុស្សអស្ចារ្យជាថ្មីម្ដងទៀត» ទស្សនទាននៃផលប៉ះពាល់ផ្នែកអាកាសធាតុនៅពេលនេះ» ឬ «ធ្វើឱ្យអ្នកបំពុលបរិស្ថានត្រូវបង់ប្រាក់» ។
ទោះជាយ៉ាងណា ប៉ុន្មានម៉ោងមុននេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយថា «ការពិតដែលសន្និសីទនេះកំពុងធ្វើឡើង ខណៈជម្លោះកំពុងរាលដាលទូទាំងពិភពលោក គឺជាហេតុផលដើម្បីក្តីសង្ឃឹម»។ កិច្ចប្រជុំកំពូល ចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី៣០ ខែមិថុនានេះ។