អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា វត្តមាននគរបាលយ៉ាងច្រើនបានទៅដល់កន្លែងកើតហេតុ បន្ទាប់ពីអ្នកពន្លត់អគ្គិភ័យពីរនាក់ បានស្លាប់នៅពេលដែលពួកគេត្រូវបានបាញ់ខណៈកំពុងឆ្លើយតបទៅនឹងអគ្គិភ័យមួយនៅភាគខាងជើងរដ្ឋអៃដាហូ(Idaho) សហរដ្ឋអាមេរិក ដោយក្រុមមន្ត្រីអនុវត្តច្បាប់នៅតែតាមប្រមាញ់រកឃាតករ។

នគរបាលតំបន់ Kootenai បាននិយាយថា វាមិនច្បាស់នោះទេថាតើមានខ្មាន់កាំភ្លើងតែម្នាក់ ឬច្រើនជាងនេះ និងបាននិយាយថា ជនស៊ីវិលប្រហែលជាត្រូវបានវាយប្រហារនៅក្នុងឧបទ្ទវហេតុដែលបានកើតឡើងនៅក្នុងតំបន់ធម្មជាតិមួយកន្លែង។
ការវាយប្រហារ បានកើតឡើងនៅក្នុងតំបន់ធម្មជាតិភ្នំ Canfield ដែលពេញនិយមសម្រាប់អ្នកដើរលេង ជាទីក្រុងដែលមានប្រជាជន ៥៧.០០០នាក់ ស្ថិតនៅចម្ងាយប្រហែល៤២០គីឡូម៉ែត្រ ភាគខាងកើតទីក្រុង Seattle ក្នុងរដ្ឋ Washington ។

ក្រុមអ្នកពន្លត់អគ្គិភ័យ បានទទួលទូរស័ព្ទដំបូងសម្រាប់អគ្គិភ័យនៅវេលាម៉ោង១:២១នាទីរសៀលម៉ោងក្នុងស្រុក។ អាជ្ញាធរនិយាយថា សេចក្តីរាយការណ៍ក្រោយមកបានលេចចេញមកថា អ្នកពន្លត់អគ្គិភ័យត្រូវបានគេបាញ់សម្លាប់។