UNHCR៖ ការកើនឡើងយ៉ាងខ្លាំងនៃជនភៀសខ្លួនត្រឡប់មកវិញ បង្កហានិភ័យដល់ស្ថិរភាពដ៏ផុយស្រួយនៅអាហ្វហ្គានីស្ថាន

2025/06/30 10:46:49 pm        65

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) កាលពីថ្ងៃសៅរ៍ បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃចំនួនជនអាហ្វហ្គានីស្ថានដែលត្រឡប់មកពីប្រទេសអ៊ីរ៉ង់ ក្រោមលក្ខខណ្ឌដ៏លំបាក ដោយបានព្រមានថា ការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំ អាចធ្វើឲ្យស្ថានការណ៍ដ៏ផុយស្រួយនៅប្រទេសអាហ្វហ្គានីស្ថាន កាន់តែធ្ងន់ធ្ងរឡើង។

យោងតាម UNHCR បានឲ្យដឹងថា ជនជាតិអាហ្វហ្គានីស្ថានជាង ៦៤០.000នាក់ បានវិលត្រឡប់មកពីប្រទេសអ៊ីរ៉ង់ ចាប់តាំងពីការអនុវត្តកាលបរិច្ឆេទនៃការត្រឡប់មកវិញដោយរដ្ឋាភិបាលនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥។

លោក Arafat Jamal តំណាងរបស់អង្គការ UNHCR ប្រចាំប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា៖« យើងត្រូវធ្វើសកម្មភាពឲ្យបានឆាប់រហ័ស។ យើងអំពាវនាវជាបន្ទាន់ដល់សហគមន៍អន្តរជាតិ ឲ្យជួយយើងឆ្លើយតប មិនមែនត្រឹមតែជំនួយសង្គ្រោះបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយនឹងការគាំទ្ររយៈពេល   វែង។ ការផ្តល់មូលនិធិសម្រាប់ការធ្វើសមាហរណកម្មប្រកបដោយនិរន្តរភាព គឺចាំបាច់ដើម្បីទប់ស្កាត់វដ្តនៃអស្ថិរភាព និងការផ្លាស់ទីលំនៅ»។ 

របាយការណ៍បានកត់បញ្ជាក់ថា សរុបមក ជនជាតិអាហ្វហ្គានីស្ថានជាង ១,២ លាននាក់ បានត្រឡប់ពី   អ៊ីរ៉ង់ និងប៉ាគីស្ថាន មកទល់ពេលនេះ ក្នុងឆ្នាំ ២០២៥។

របាយការណ៍បានបន្ថែមថា ទីភ្នាក់ងារនេះ បន្តតស៊ូមតិជាមួយរដ្ឋាភិបាលក្នុងតំបន់ថា ការវិលត្រឡប់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានវិញ ត្រូវតែមានការស្ម័គ្រចិត្ត សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ការបង្ខំ ឬដាក់សម្ពាធលើជនជាតិអាហ្វហ្គានីស្ថានឲ្យត្រឡប់មកវិញ គឺគ្មាននិរន្តរភាព ហើយអាចធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់ និងលើសពីនេះទៅទៀត។

ជនភៀសខ្លួនអាហ្វហ្គានីស្ថានប្រមាណ ៧លាននាក់ ភាគច្រើន គឺគ្មានឯកសារ នៅតែស្នាក់នៅក្រៅប្រទេស ជាចម្បងនៅក្នុងប្រទេសជិតខាងអ៊ីរ៉ង់ និងប៉ាគីស្ថាន។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        46
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        45
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm