វិមានក្រឹមឡាំង៖ ល្បឿននៃកិច្ចចរចាសន្តិភាព នៅអ៊ុយក្រែន គឺអាស្រ័យលើទីក្រុងគីវ និងវ៉ាស៊ីនតោន

2025/06/30 11:02:07 pm        81

ក្នុងសុន្ទរកថាដែលផ្សាយតាមទូរទស្សន៍ កាលពីថ្ងៃអាទិត្យ (ទី២៩ ខែមិថុនា) អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ល្បឿននៃកិច្ចចរចា ដើម្បីដោះស្រាយបញ្ហាសង្រ្គាម នៅអ៊ុយក្រែន គឺអាស្រ័យលើជំហររបស់ទីក្រុងគីវ ប្រសិទ្ធភាពនៃការសម្របសម្រួលរបស់សហរដ្ឋអាមេរិក និងស្ថានភាពនៅសមរភូមិ។

រយៈពេល ៥ខែ នៅក្នុងអាណត្តិរបស់លោកប្រធានាធិបតីអាមេរិក Donald Trump មិនមានសញ្ញាបញ្ចប់ច្បាស់លាស់នោះឡើយ សម្រាប់សង្រ្គាមដែលរុស្ស៊ីបានចាប់ផ្តើមឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ លើប្រទេសជិតខាងតូចជាងខ្លួន ទោះបីជាយុទ្ធនាការឆ្នាំ២០២៤ របស់លោក បានប្តេជ្ញាថា នឹងបញ្ចប់ជម្លោះនេះត្រឹមមួយថ្ងៃក៏ដោយ។ 

លោក Trump ដែលបានជំរុញភាគីទាំង២ ឲ្យឆ្ពោះទៅរកកិច្ចចរចាបទឈប់បាញ់ចាប់តាំងពីលោកបានស្បថចូលកាន់តំណែង នៅខែមករា បាននិយាយកាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមកថា លោកគិតថា «នឹងមានអ្វីមួយកើតឡើង» ពាក់ព័ន្ធនឹងដំណោះស្រាយសង្រ្គាមនេះ។

អំឡុងពេលផ្ដល់បទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់បេឡារុស គឺ 1 TV ដែលជាប៉ុស្តិ៍ទូរទស្សន៍រដ្ឋដ៏ធំ នៅក្នុងប្រទេសជិតខាងរបស់រុស្ស៊ី លោក Peskov បានប្រាប់ថា៖ «ជាទូទៅ បញ្ហាជាច្រើនគឺអាស្រ័យទៅលើជំហររបស់របបទីក្រុងគីវ ហើយវាអាស្រ័យលើប្រសិទ្ធភាពនៃកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ទីក្រុងវ៉ាស៊ីនតោន»។ ជាមួយគ្នានេះ លោកបានបន្ថែមថា ស្ថានភាពនៅសមរភូមិ គឺជាកត្តាមួយផ្សេងទៀតដែលមិនអាចព្រងើយកន្តើយបាននោះឡើយ។

យ៉ាងណាក្ដី លោក Peskov មិនបានបញ្ជាក់លម្អិត អំពីអ្វីដែលក្រុងមូស្គូ រំពឹងចង់បានពីក្រុងវ៉ាស៊ីនតោន ឬទីក្រុងគីវទេ។ ទីក្រុងមូស្គូបាននិងកំពុងទាមទារថា អ៊ុយក្រែនត្រូវព្រមប្រគល់ដែនដីបន្ថែមទៀត ហើយត្រូវបោះបង់មិនទទួលយកការគាំទ្រផ្នែកយោធារបស់លោកខាងលិច ជាលក្ខខណ្ឌដែលទីក្រុងគីវ ប្រាប់ថា មិនអាចទទួលយកបានឡើយ។ បើទោះបីជាគ្មានកាលបរិច្ឆេទត្រូវបានកំណត់នៅឡើយ សម្រាប់កិច្ចចរចានាពេលបន្ទាប់ ក៏លោក Peskov បានប្រាប់ថា រុស្ស៊ីសង្ឃឹមថា កាលបរិច្ឆេទនឹងលេចឡើងយ៉ាងច្បាស់លាស់ «ក្នុងពេលអនាគតដ៏ខ្លី»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm