កាណាដាទម្លាក់ពន្ធឌីជីថល ដើម្បីបន្ថយកំហឹងលោក Trump ហើយផ្តើមការចរចាពាណិជ្ជកម្មឡើងវិញ

2025/06/30 11:04:21 pm        96

ប្រទេសកាណាដាបានលុបចោលកាតព្វកិច្ចពន្ធសេវាកម្មឌីជីថល (DST) របស់ខ្លួន ដែលដាក់លើក្រុមហ៊ុនបច្ចេកវិទ្យានានា ដូចជា Meta Platforms និង Alphabet ជាដើម ជាចំណាត់ការ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មឡើងវិញជាមួយសហរដ្ឋអាមេរិក។

តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម កាលពីថ្ងៃអាទិត្យ (ទី២៩ ខែមិថុនា) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Francois-Philippe Champagne បានឲ្យដឹងថា៖ «ការលុបចោល DST នឹងអាចឲ្យការចរចាមាននូវវឌ្ឍនភាពដ៏សំខាន់ និងពង្រឹងការងាររបស់យើង ដើម្បីបង្កើតការងារ និងកសាងវិបុលភាព សម្រាប់ប្រជាជនកាណាដាគ្រប់រូប»។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា លោកកំពុងបញ្ចប់កិច្ចពិភាក្សាពាណិជ្ជកម្មទាំងអស់ជាមួយកាណាដា ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ខ្លួន ដើម្បីជាការសងសឹក ចំពោះពន្ធឌីជីថល។ លោកក៏បានគំរាមដាក់អត្រាពន្ធថ្មី ក្នុងរង្វង់មួយសប្តាហ៍។

តែបើយោងតាមសេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ផ្ទុយទៅវិញ លោក Trump និងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានព្រមព្រៀងគ្នាថា ប្រទេសទាំង២ នឹងចាប់ផ្តើមការចរចាឡើងវិញ ហើយព្យាយាមយល់ព្រមលើកិច្ចព្រមព្រៀងមួយនៅថ្ងៃទី២១ ខែកក្កដា។

សម្រាប់ប្រទេសកាណាដា ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សម្រាប់ការពិភាក្សាទាំងនោះ មានទំហំធំ។ ប្រហែល ៣ភាគ៤នៃការនាំចេញរបស់ប្រទេសនេះ គឺទៅកាន់សហរដ្ឋអាមេរិក ក្នុងរួមទាំងប្រេងភាគច្រើន និងទំនិញជាច្រើនទៀត ក៏ដូចជារថយន្ត និងឡានដឹកទំនិញភាគច្រើនដែលខ្លួនផលិតផងដែរ។

សម្រាប់ពន្ធឌីជីថលរបស់កាណាដា ការទូទាត់លើកដំបូងត្រូវបានសន្មត់ថា នឹងមាននៅថ្ងៃទី៣០ ខែមិថុនា។ កាតព្វកិច្ចពន្ធដែលត្រូវបានអនុម័ត ក្នុងឆ្នាំ២០២៤ ដោយរដ្ឋាភិបាលមុនរបស់អតីតនាយករដ្ឋមន្ត្រី លោក Justin Trudeau មានន័យថា យកចំនួន ៣ភាគរយនៃប្រាក់ចំណូលសេវាកម្មឌីជីថលដែលក្រុមហ៊ុនទទួលបានពីអ្នកប្រើប្រាស់កាណាដាលើសពី ២០លានដុល្លារកាណាដា (១៤,៦លានដុល្លារងាមេរិក) ក្នុងមួយឆ្នាំ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm