ក្រុមការងារចុះមូលដ្ឋាន សិស្ស និស្សិត ពលរដ្ឋនាំគ្នាដាំដើមឈើតាមដងផ្លូវជាង ៥គីឡូម៉ែត្រក្នុងឃុំត្រពាំងព្រីង

2025/07/01 12:15:13 am        378

ត្បូងឃ្មុំ៖ ឯកឧត្តម ងួន ស្ដេចភក្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដឹក​នាំ​និស្សិត នៃ​ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ទៅ​ចូល​រួម​ជា​មួយ​ក្រុម​ការងារ អាជ្ញាធរមូលដ្ឋាន និង​ប្រជាពលរដ្ឋ ដាំដើមក្ងោកជាង ៥០០ដើម នៅតាមដងផ្លូវជាង ៥គីឡូម៉ែត្រ នៅក្នុងឃុំ​ត្រពាំង​ព្រីង។

ក្នុងកម្មវិធីដាំដើមផ្កាក្ងោក ក្រោមប្រធានបទ “សន្តិភាពសម្រស់ជនបទបៃតង” នៅថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ២០២៥ ឯកឧត្តម ងួន ស្ដេចភក្តី មានប្រសាសន៍ថា សកម្ម ភាពដាំដើមឈើនេះ គឺ​ជា​ការ​ចូល​រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់បរិស្ថាននៅកម្ពុជា ហើយ​ការ​ងារ​នេះជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាពផ្សេងទៀត ដែលក្រុមការងារតែងតែធ្វើ ក្នុង​នោះ​ក៏​មាន​វិស័យអប់រំ និងសុខាភិបាលផងដែរ ។

ឯកឧត្តមបានបន្តថា សម្រាប់គោលបំណង នៃការដាំដើមក្ងោកនេះ គឺជា​ផ្នែក​មួយ​នៃ​ការ​លើក​សម្រស់​របស់​ទី​ជន​បទ ព្រោះដើមក្ងោកជារុក្ខជាតិមួយប្រភេទ ដែលមានផ្កាស្រស់ស្អាត និង​ជា​ទី​ទាក់​ទាញ​ដល់ភ្ញៀវទេសចរ​ទៅ​លេងកម្សាន្ត និងថតរូបជាអនុស្សាវរីយ៍ ។

ជា​មួយនេះ ឯកឧត្តមប្រធានក្រុមការងារ អំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​មូល​ដ្ឋាន​នេះ សូមចូលរួមថែទាំដើមក្ងោកដែលបានដាំនៅតាមដងផ្លូវនេះ ហើយក៏អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ផ្សេង​ៗ​ទៀត ចូលរួមថែរក្សាបរិស្ថាន និងចូលរួមដាំដើមឈើទាំងអស់គ្នា ។

គួរបញ្ជាក់ថា សកម្មភាពដាំដើមក្ងោកតាមដងផ្លូវនេះ គឺជាលើកទី២ហើយ ដែលក្រុមការងារ អាជ្ញាធរ ក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនក្ពុជា (ស.ស.យ.ក) យុវជន​កាក​បាទ​ក្រហម​ ប្រចាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងប្រជាពលរដ្ឋក្នុងភូមិទាំង១២ នៃ​ឃុំ​ត្រពាំង​ព្រីង រួមគ្នាដាំសរុបចំនួនសរុប១០០០ដើម អមសងខាងផ្លូវបេតុង ពីផ្លូវជាតិលេខ៧៣ ឆ្ពោះ​មក​សាលាឃុំត្រពាំងព្រីង។

គួរបញ្ជាក់ថា សម្រាប់ការងារលើកកម្ពស់បរិស្ថាននេះ ក្រុមការងារចុះមូលដ្ឋានឃុំ បានចំណាយ​ថវិកា​លើ​ការងារដាំដើមក្ងោកនេះចំនួនជាង ១៥លានរៀល ដើម្បីជាការលម្អសម្រស់ភូមិឃុំ និង​ផ្តល់​ជា​ម្លប់​បៃតង សម្រាប់សហគមន៍ឃុំត្រពាំងព្រីង តាមគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋាន និង​ការពារបរិស្ថាន របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm