គ្រូ​ជំនួយ​ជម្រើស​ជាតិ​កម្ពុជា​ថា មិន​ភ្ញាក់ផ្អើល​លទ្ធផល​ចាប់ឆ្នោត AFF U23 ស្ថិត​ក្នុង​ពូ​ល A ឡើយ​

2021/12/31 05:17:21 pm        253

​បាល់ទាត់៖ លោក ភា សុ​ភ័​ក្ដ្រា គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​កម្ពុជាបាន​អះអាងថា លោក​មិនសូវ​ចាប់អារម្មណ៍ ឬ​ភ្ញាក់ផ្អើលនឹង​លទ្ធផល​ចាប់ឆ្នោត​ការប្រកួត​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម ២៣​ឆ្នាំ AFF U23 Championship 2022 នោះទេ ពិសេស​ក្រុម​ដែល​ស្ថិតក្នុង​ពូ​ល​ជាមួយ​កម្ពុជា ដ្បិត​ក្នុងនាម​អ្នកបច្ចេកទេសគឺ​ផ្ដោត​សំខាន់​លើ​ការរៀបចំ​ក្រុម ដើម្បី​អភិវឌ្ឍន៍​កម្រិត​សមត្ថភាព​កីឡាករ​ឲ្យ​កាន់តែ​រីក​ចម្រើន។​

​ការគូសបញ្ជាក់​បែបនេះ បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍​ (AFF) បានរៀបចំ​ពិធី​ចាប់ឆ្នោត​ប្រកួត​ពានរង្វាន់ AFF U23 Championship 2022 ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះកាលពី​ថ្មីៗ ដោយ​ម្ចាស់ផ្ទះ​កម្ពុជាស្ថិតក្នុង​ពូ​ល A ជាមួយ​ទី​ម័​រ​ខាងកើត ហ្វីលីពីន និង​ព្រុយ​ណេ។ លទ្ធផល​នេះត្រូវបាន​អ្នកគាំទ្រ​មាន​សុទិដ្ឋិនិយម​ថា ក្រុម​គោព្រៃ​ជំទង់​កម្ពុជាមានសង្ឃឹម​ច្រើនដើម្បី​ឈានទៅ​វគ្គ​បន្ដ។​ ​ប៉ុន្ដែ​លោក ភា សុ​ភ័​ក្ដ្រា បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា ក្នុងនាម​អ្នកបច្ចេកទេស អ្វីដែល​ត្រូវ​គិតគឺ​ការរៀបចំ​ក្រុម​ឲ្យ​បានល្អ ហើយ​ដើម្បី​អភិវឌ្ឍន៍​កម្រិត​សមត្ថភាព​ក្រុម​ឲ្យ​ឈានឡើង ពោលគឺ​អាចនិយាយបាន​ថា ការជ្រើសរើស​កីឡាករដែលជា​សក្ដានុពល U23 លើក​នេះគឺ​សម្រាប់​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាម​ផង និង​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​កាន់តែ​វិវឌ្ឍន៍​ខ្លួន​បានល្អតាមរយៈ​ការយល់​ពី​របៀប​លេង ចិត្តសាស្ដ្រ​នៃ​កល​ល្បិច ទាំង​ការគៀបសង្កត់​លើ​គូប្រកួត ការ​ហ៊ាន​លេង​ពី​អ្នកចាំទី ការរក្សា​បាល់ និង​បង្កើត​ឱកាស​ប្រយុទ្ធ​ជាដើម។ ​អ្វីដែល​ពិសេសគឺ​ការផ្ដោត​នូ​វិធីសាស្ដ្រ​ល្អៗ អំពី​ការហ្វឹកហាត់​កម្លាំងកាយ​សម្បទា ដែល​ទាំងនេះគឺជា​អ្វីដែល​យើង​ត្រូវផ្ដោត ហើយ​ប្រសិនបើ​យើង​ធ្វើ​បានល្អ​នោះ លទ្ធផល​ក្នុង​កម្មវិធី​នេះក៏​ច្បាស់​ជា​ទទួល​បា​នទៅតាម​ហ្នឹង​ដែរ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក ភា សុ​ភ័​ក្ដ្រា។​

​ពាក់ព័ន្ធ​នឹង​ការយល់ឃើញ​របស់​មហា​ជន​មួយចំនួន ដែល​រំពឹង​ខ្ពស់​ទៅលើ​លទ្ធផល​ក្នុង​ពូ​ល​វិញ ត្រូវបាន​គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដដែល​ថា ក៏​អាចជា​ទស្សនៈនៃ​ការយល់ឃើញ​របស់​ពួកគេ​ដែរ ព្រោះ​ប្រហែល​មកពី​ពួកគេ​មើលឃើញ អំពី​ការប្រើប្រាស់​កីឡាករ​យុវជន​ក្នុង​កម្មវិធី​ធំៗ​ជាច្រើន ហើយ​លោក​ផ្ទាល់ក៏មាន​ការរំពឹងទុក​ដូច​មហាជន​មួយចំនួន​នោះដែរ ប្រសិនបើ​កីឡាករនៅ​រក្សា​អ្វីដែល​ធ្វើបាន​កន្លងមក។​ ​សូមបញ្ជាក់ថា ពានរង្វាន់ AFF U23 Championship 2022 នៅ​កម្ពុជានឹង​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២២ ខាងមុខនៅ​ទីលាន​ចំនួន ២ គឺ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​កីឡដ្ឋាន​ព្រី​នស៍។ ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះមាន ១១​ក្រុម​ចូលរួម និង​បែង​ចែកជា ៣​ពូ​ល ក្រៅពី​ពូ​ល A ដែលមាន​ម្ចាស់ផ្ទះ​កម្ពុជា ទី​ម័​រ​ខាងកើត ហ្វីលីពីន និង​ព្រុយ​ណេ គឺមាន​ពូ​ល B មាន​ក្រុម​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ឡាវ និង​ពូ​ល C មាន​ថៃ វៀតណាម និង​សិង្ហ​បុរី៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm