ធនាគារកណ្តាល នៅថ្ងៃចន្ទ (ទី៣០ ខែមិថុនា) នេះ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃ ក្នុងខែឧសភា បានធ្លាក់ចុះជាងខែមុន បន្ទាប់ពីមិនសូវមានសន្ទុះ ក្នុងវិស័យទេសចរណ៍ និងការធ្លាក់ចុះនូវផលិតផលផលិតកម្ម។
ធនាគារកណ្តាលថៃ (BOT) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិស័យទេសចរណ៍ ក្នុងខែឧសភា បានធ្លាក់ចុះ ទាំងផ្នែកប្រាក់ចំណូល និងចំនួនភ្ញៀវទេសចរបរទេស ជាពិសេសអ្នកធ្វើដំណើរផ្លូវឆ្ងាយ។

ជាមួយគ្នានេះ ស្ថាប័ននេះបានបញ្ជាក់ថា ផលិតផលផលិតកម្មបានធ្លាក់ចុះនៅក្នុងខែឧសភា ពីកម្រិតខែមេសា ដោយផ្ដល់ហេតុផលថា ដោយសារតែការបំពេញសារពើភ័ណ្ឌពីមុន និងការបិទជាបណ្តោះអាសន្ននៃរោងចក្រចម្រាញ់ប្រេង ដើម្បីធ្វើការថែទាំ។
BOT បានឲ្យដឹងទៀតថា ថៃបានប្រកាសពីឱនភាពគណនីចរន្តចំនួន ០,៣ពាន់លានដុល្លារ នៅក្នុងខែឧសភា ហើយបានបន្ថែមថា ការវិនិយោគឯកជននៅក្នុងខែនោះ បានធ្លាក់ចុះ ០,៦ភាគរយ ធៀបនឹងខែមុន៕
