លោក Biden ព្រមាន​លោក Putin អំពី "​ការខាតបង់​ដ៏​ធ្ងន់ធ្ងរ​" នៃ​ការ​បន្ត​បង្កើន​កម្លាំង​យោធា​នៅ​តាម​ព្រំដែន​អ៊ុយ​ក្រែ​ន

2021/12/31 05:25:32 pm        712

​អាមេរិក៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ជំរុញ​មេដឹកនាំ​រុស្ស៊ី​លោក Vladimir Putin ឱ្យ​បន្ថយ​ភាព​តានតឹង​ជាមួយ​អ៊ុយ​ក្រែ​ន បើ​ពុំនោះនឹងត្រូវ​ប្រឈម​ការខាតបង់​ដ៏​ធ្ងន់ធ្ងរ ក្នុងអំឡុងពេល​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈដែល​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​ព្យាយាម​សម្របសម្រួល​ការឆ្លើយតប​របស់​ពួកគេ​ ចំពោះ​ការបង្កើន​កម្លាំងយោធារ​បស់​ទីក្រុង​ម៉ូស្គូ​នៅតាម​ព្រំដែន ​ជាមួយប្រទេសជិតខាង​ភាគ​លិច​របស់ខ្លួន​។​

​អ្នកនាំពាក្យ​សេត​វិមានលោកស្រី Jen Psaki បាន​និយាយ​អំពី​ការសន្ទនា​តាម​ទូរស័ព្ទ ​ដែលមាន​រយៈពេល​ប្រហែល​មួយ​ម៉ោង​ថា លោក Biden "​បានបញ្ជាក់​យ៉ាងច្បាស់​ថា​ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់ខ្លួន​នឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​បន្ថែមទៀត​។ ​មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋបាល​លោក Joe Biden បាន​និយាយ​ដោយ​សំដៅ​ដល់​ការព្រមាន​កាលពី​កន្លងទៅ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ថា ការឆ្លើយតប​បែបនេះ​ពី​សហរដ្ឋអាមេរិក​នឹង​រួមបញ្ចូល​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ការកើនឡើង​នៃ​កងកម្លាំង​អង្គការ​ណា​តូនៅក្នុង​ប្រទេស​សម្ព័ន្ធមិត្ត​ក្នុង​តំបន់ និង​ការបង្កើន​ជំនួយ​របស់​សហរដ្ឋអាមេរិក​ដល់​អ៊ុយ​ក្រែ​ន "​ដើម្បី​ផ្ដល់​លទ្ធភាព​ការពារ​ខ្លួន និង​ទឹកដី​របស់​ខ្លួន​បន្ថែមទៀត។

​អ៊ុយ​ក្រែ​ន​បានប្រកាស​ឯករាជ្យ​ពី​អតីត​សហភាពសូវៀត​ក្នុង​ឆ្នាំ១៩៩១ ហើយ​ឥឡូវនេះ​ជា​លទ្ធិប្រជាធិបតេយ្យ​ដែលមាន​និន្នាការ​គាំទ្រ​លោក​ខាងលិច​។ ក្រុម​អ្នកជំនាញ​គោលនយោបាយ​ការបរទេស​របស់​សហ​រដ្ឋ​អាមេរិកនិយាយថា វា​គឺជា​ផលប្រយោជន៍​របស់​អាមេរិក​ក្នុងការ​ទប់ទល់​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី ជាពិសេស​នៅពេលដែល​លោក Putin សម្លឹង​រក​ការកសាង​ចក្រភព​សូ​វៀត​ឡើងវិញ​។​ ​មន្ត្រី​ជំនិតរបស់​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ប្រាប់​សម​ភាគី​សហរដ្ឋអាមេរិកលោក Joe Biden ថា​ ការដាក់ទណ្ឌកម្ម​ណាមួយ​ជុំវិញ​បញ្ហា​អ៊ុយ​ក្រែ​ន​នឹង​ក្លាយជា​កំហុស​ដ៏​ធំ​មួយ បន្ទាប់ពី​មេដឹកនាំ​ទាំងពីរ​បាន​ពិភាក្សាគ្នា​តាម​ទូរស័ព្ទ​មុន​កិច្ចពិភាក្សា​ថ្នាក់ក្រោម​នៅ​ខែក្រោយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm