គណៈប្រតិភូជាន់ខ្ពស់សភាអារ៉ាប៊ីសាអូឌីត ដឹកនាំដោយឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន ស៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh) ប្រធានសភាអារ៉ាប៊ីសាអូឌីត បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរដ្ឋសភា នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញទទួលស្វាគមគន៍គណៈប្រតិភូជាន់ខ្ពស់សភាអារ៉ាប៊ីសាអូឌីត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន ស៊ីប្រាហ៊ីម អាលសេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh) ប្រធានសភាអារ៉ាប៊ីសាអូឌីត គ្រោងជួបសវនាកា និងជំនួបទ្វេភាគី ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចូលជួបសម្តែងការគួរសម ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទស្សនាព្រះបរមរាជវាំង រមណីយដ្ឋានវត្តភ្នំ និងសារមន្ទីរជាតិ៕







