ក្រុមការងារចុះមូលដ្ឋាន ប្រគល់ផ្ទះដល់ពលរដ្ឋមានជីវភាពខ្វះខាត រស់នៅឃុំត្រពាំងព្រីង ស្រុកតំបែរ

2025/07/01 03:40:33 pm        221

ត្បូងឃ្មុំ៖ ក្រោមការចាត់តាំងរបស់ឯកឧត្តមបណ្ឌិត ចាយ បូរិន ប្រធានក្រុមការងារចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ងួន ស្តេចភក្តី ប្រធានក្រុមការងារចុះជួយឃុំត្រពាំងព្រីង បានប្រគល់ផ្ទះ ១ខ្នង ជូនស្រ្តីមេម៉ាយ ដែលចិញ្ចឹមចៅកំព្រា និងងាយរងគ្រោះ ដែលខ្វះលទ្ធិភាពក្នុងការសង់ផ្ទះរស់នៅ។

ក្នុងឱកាសប្រគល់ផ្ទះ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនេះ មានការចូលរួមពីលោក បណ្ឌិត ខាន់ ខុន អនុប្រធានក្រុមការងារ និងជាប្រធានសមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព និង Relevant Expeditions រួមទាំងលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិការចុះជួយមូលដ្ឋានឃុំត្រពាំងព្រីង អាជ្ញាធរមូលដ្ឋាន យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) កាកបាទក្រហមកម្ពុជា និងនិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ។

 លោក ខាន់ ខុន បានឲ្យដឹងថា ផ្ទះគឺជាតម្រូវការចាំបាច់ របស់មនុស្សយើងគ្រប់គ្នា ក្នុងការជ្រក់កោន បិទបាំងកម្ដៅថ្ងៃ ខ្យល់ និងទឹកភ្លៀងជាដើម ដូចនេះហើយ ដោយសារមានក្តីអាណិតអាសូរ ចំពោះប្រជាពលរដ្ឋដែលជាស្ត្រីមេម៉ាយ ហើយត្រូវរាប់រង់ចិញ្ចឹមចៅកំព្រាទៀតនោះ ទើបក្រុមការងារជួយសាងសងផ្ទះឲ្យគាត់ រស់នៅបានសមរម្យ និងទប់ស្កាត់នូវហានិភ័យនានា ។

 លោកបានបន្តថា ការផ្ដល់ជូនផ្ទះ ចំពោះប្រជាពលរដ្ឋមានជីវភាពខ្វះខាត ហើយគ្មានលទ្ធភាព ក្នុងការសាងសងផ្ទះសម្បែងនេះ គឺបានឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនចង់ឲ្យពលរដ្ឋណាម្នាក់មានការលំបាក ។

គួរបញ្ជាក់ថា ផ្ទះដែលប្រគល់ជូនពលរដ្ឋជាស្ត្រីមេម៉ាយនេះ មានទំហំ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ សំយាបមុខផ្ទះ ៣ម៉ែត្រ រួមទាំងសម្ភារមាន ពូក ខ្នើយកើយ ខ្នើយឱប ភួយ ទូដាក់សម្លៀកបំពាក់ ស្មាអាវ គ្រែ និងមុង សរុបជាថវិកាចំនួន៣៥០០ដុល្លារ ដែលបានឧបត្ថម្ភដោយ Joyce Meyer Ministries (Hand Of Hope) ។

នៅថ្ងៃដដែលនេះ ឯកឧត្តម ងួន ស្តេចភក្តី ជាព្រះរាជតំណាងសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាអម្ចាស់ បានចុះពិនិត្យមើលពីស្ថានភាពជាក់ស្តែង សំណេះសំណាល និងសួរសុខទុក្ខជាមួយលោកគ្រូ អ្នកគ្រូ នៅសាលាមតេយ្យសហគមន៍ភូមិបង្ហើរខ្លែង រួមទាំងផ្ដល់នូវសម្ភារដែលបម្រើដល់ការបង្រៀនសិស្ស មានដូចជាតុ និងក្ដាខៀន ហើយត្រៀមបើកសាលាបង្រៀនភាសាអង់គ្លេស សម្រាប់សិស្សក្នុងមូលដ្ឋាននេះ សិក្សាដោយឥតគិតថ្លៃ ៕ 

អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm