ក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងក្រសួង ស្ថាប័ននានា ដើម្បីពិនិត្យវឌ្ឍនភាពការតាមដាន និងជំរុញការបង្វែរប្រាក់ដែលបានបើកលើសក្នុងឆ្នាំ២០២២-២០២៣-២០២៤ និងឆ្នាំ២០២៥ នៅតាមក្រសួង ស្ថាប័នចូលមកថវិការដ្ឋវិញ។ ការប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការតាមដាន និងត្រួតពិនិត្យការបង្វែរប្រាក់ដែលបានបើកលើសចូលថវិការដ្ឋវិញ នៃក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នទាំង៣១ និងក្រុមការងារបច្ចេកទេសក្រសួងមុខងារសាធារណៈជាច្រើនរូប ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ តាមប្រព័ន្ធអនឡាញ៕







