ការសិក្សា៖ ការកាត់ជំនួយរបស់ទីភ្នាក់ងារ USAID អាចបណ្តាលឱ្យមានអ្នកស្លាប់បន្ថែម ១៤លាននាក់ នៅឆ្នាំ២០៣០

2025/07/01 04:47:27 pm        79

យោងតាមការសិក្សាស្រាវជ្រាវមួយដែលចេញផ្សាយក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ Lancet កាលពីថ្ងៃចន្ទ (៣០ មិថុនា) បានបង្ហាញថា ការកាត់បន្ថយការផ្តល់មូលនិធិយ៉ាងជ្រាលជ្រៅដល់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ឬហៅកាត់ថាអង្គការ USAID និងលទ្ធភាពនៃការរុះរើស្ថាប័ននេះ អាចបណ្តាលឱ្យមានអ្នកស្លាប់បន្ថែមលើសពី ១៤លាននាក់ នៅត្រឹមឆ្នាំ២០៣០។

រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក បានកាត់បន្ថយការផ្តល់មូលនិធិដល់ USAID និងកម្មវិធីជំនួយរបស់ទីភ្នាក់ងារនេះទូទាំងពិភពលោក នៅក្នុងអ្វីដែលរដ្ឋាភិបាលអាមេរិកនិយាយថា គឺជាផ្នែកនៃផែនការទូលំទូលាយរបស់ខ្លួនក្នុងការដកចេញនូវការចំណាយខ្ជះខ្ជាយ។

ក្រុមអ្នកជំនាញសិទ្ធិមនុស្ស និងអ្នកតស៊ូមតិបានព្រមានប្រឆាំងនឹងការកាត់បន្ថយបែបនេះ។ ការសិក្សាបានឱ្យដឹងថា ការផ្តល់មូលនិធិរបស់ទីភ្នាក់ងារ USAID មានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខភាពពិភពលោក ដោយផ្តោតជាចម្បងទៅលើបណ្ដាប្រទេសដែលមានចំណូលទាប និងមធ្យម ជាពិសេសនៅទ្វីបអាហ្វ្រិក។

ការស្រាវជ្រាវនេះប៉ាន់ប្រមាណថា ក្នុងពេលពីរទសវត្សរ៍កន្លងមកនេះ កម្មវិធីដែលផ្តល់មូលនិធិដោយ USAID បានទប់ស្កាត់ការស្លាប់ជាង ៩១លាននាក់ ទូទាំងពិភពលោក រួមទាំងការស្លាប់ចំនួន ៣០លាននាក់ក្នុងចំណោមកុមារ។ ការសិក្សានៅទិនានុប្បវត្តិ The Lancet ព្រមានថា ការព្យាករបានបង្ហាញថា ការកាត់ថវិកាយ៉ាងស៊ីជម្រៅដែលកំពុងបន្ត រួមជាមួយនឹងការរុះរើដែលអាចកើតមាននៃទីភ្នាក់ងារនេះ អាចបណ្តាលឱ្យមានអ្នកស្លាប់បន្ថែមជាង ១៤លាននាក់នៅឆ្នាំ២០៣០ រួមទាំងការស្លាប់ចំនួន ៤,៥លាននាក់ ក្នុងចំណោមកុមារដែលមានអាយុក្រោម ៥ឆ្នាំ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm