ទីក្រុងតេអេរ៉ង់ បានកោះអញ្ជើញមន្ត្រីអ៊ុយក្រែន ហើយបានតវ៉ាជាផ្លូវការជុំវិញការលើកឡើងរបស់មន្ត្រីអ៊ុយក្រែនក្នុងការគាំទ្រដល់ការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែលនាពេលថ្មីៗនេះលើប្រទេសរបស់ខ្លួន។ចំណាត់ការនេះត្រូវបានប្រកាសដោយក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

កាលពីដើមខែនេះ អ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់ ដោយអះអាងថា ក្រុងតេអេរ៉ង់ជិតផលិតបាន គ្រាប់បែកនុយក្លេអ៊ែរ។ ក្រោយមកទីក្រុងវ៉ាស៊ីនតោន ក៏បានចូលរួមយុទ្ធនាការទម្លាក់គ្រាប់បែកផងដែរ។ អ៊ីរ៉ង់បានបដិសេធការចោទប្រកាន់នេះ ហើយបានសងសឹកវិញ។ សង្រ្គាមរយៈពេល ១២ ថ្ងៃបានបញ្ចប់ដោយមានបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ដែលរហូតមកដល់ពេលនេះនៅតែត្រូវបានគេតាមដាន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័រផ្លូវការរបស់ខ្លួន ក្រសួងនេះបានរិះគន់នូវអ្វីដែលខ្លួនហៅថា “ការអត្ថាធិប្បាយមិនសមហេតុផលដែលធ្វើឡើងដោយមន្ត្រីអ៊ុយក្រែនមួយចំនួនទាក់ទងនឹងការឈ្លានពានរបស់របប ជ្វីហ្វ និងការឈ្លានពានរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់”។
លោក Shahram Farsai ប្រធានស្ថាប័នសហជីពសេដ្ឋកិច្ចទីមួយរបស់អ៊ីរ៉ង់ បានប្រាប់បេសកជនអ៊ុយក្រែនថា តាមរយៈការគាំទ្រការឈ្លានពានយោធានៃរបបជ្វីហ្វ មន្ត្រីអ៊ុយក្រែនពិតជាមិនអើពើនឹងកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិរបស់អ៊ុយក្រែនទាក់ទងនឹងការគោរពគោលការណ៍ និងគោលបំណងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាទីក្រុងហ្សឺណែវទាំងបួន ទាល់តែសោះ ៕