ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៥ នៅបឹងទន្លេបាទី

2025/07/01 05:44:29 pm        215

តាកែវ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បាន អញ្ជើញជាអធិបតីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៥ នៅបឹងទន្លេបាទី ស្រុកបាទី ខេត្តតាកែវ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអបអរសាទរចំពោះ «ប្រហុកសៀមរាប» ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ជាផ្លូវការហើយ នៅថ្ងៃទី៥ ខែឧសភា។ ការចុះបញ្ជីនេះ មិនគ្រាន់តែលើកតម្លៃប្រហុកសៀមរាបប៉ុណ្ណោះទេ តែវាក៏ នឹងជួយឱ្យផលិតផលប្រពៃណីមួយនេះ មានស្ដង់ដាគុណភាពគ្រាប់គ្រាន់អាចប្រកួតប្រជែង និងពង្រឹងទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេសបានផងដែរ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ កម្ពុជាមានប្រហុកសម្រាប់បញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរក្នុងចំណោមផលិតផលខ្មែតផលិតអំពីត្រីផ្សេងៗទៀត ។

-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្រើប្រាស់កម្លាំងសរុប ដើម្បីធានាការពារមច្ឆជាតិ និងផលត្រីនៅក្នុងបឹងទន្លេសាប ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ការសម្រេចលុបឡូនេសាទរបស់សម្ដេចតេជោ ពិតជា បានទទួលផលជាច្រើនដល់ដៃប្រជាពលរដ្ឋ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កំណើនផលត្រីនៅកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា វិស័យកសិកម្មកម្ពុជាមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ខណៈសម្ដេចចូលរួមអបអរសាទរចំពោះសេចក្ដីព្រាងច្បាប់ ស្ដីពីជលផលត្រូវបានយល់ព្រមពីគណៈរដ្ឋមន្រ្ដី និងអនុម័តពីរដ្ឋសភានាពេលកន្លងទៅ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា បើទោះបីពិភពលោកកំពុងស្ថិតនៅក្នុងភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ប៉ុន្ដែប្រទេសកម្ពុជានៅបន្តសម្រេចបានកំណើនសេដ្ឋកិច្ចល្អប្រសើរជាបន្តបន្ទាប់ និងធានាបាននូវសន្ដិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ទោះកម្ពុជាកំពុងមានបញ្ហាបិទច្រកព្រំដែនជាមួយជិតខាងក៏ពិតមែន ប៉ុន្តែកម្ពុជាបានធានានូវសន្តិសុខស្បៀងជូនដល់បងប្អូនប្រជាពល រដ្ឋដដែល។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី រម្លឹកថា កាលពីអតីតកាលកម្ពុជាធ្លាប់ជួបប្រទះអស់ហើយបញ្ហាសន្ដិសុខស្បៀង សូម្បីកាលសម្ដេចនៅវ័យកុមារភាពកាលនោះ សម្ដេចតេជោ នៅជារដ្ឋមន្រ្ដីក្រសួងការបរទេស ៤០ឆ្នាំមុន (១៤ មករា ១៩៨៥-១៤ មករា ២០២៥) ក៏មានបញ្ហាសន្ដិសុខស្បៀងដែរដោយពេលនោះត្រូវទៅបើករបបនំប៉័ង និងអង្ករពីរបបឧបត្ថម្ភដោយមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ឡើយ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី រម្លឹកថា ទន្លេបាទីនេះហើយជាទីតាំងដែលឪពុក (សម្ដេចតេជោ) បានយកសម្ដេចមកបង្រៀនដែលទឹក ដោយកាលពីពេលនោះសម្ដេចតេជោ បានយកទូកដាក់សម្ដេចទៅដល់កន្លែងទឹកជ្រៅហើយទម្លាក់ចុះឱ្យហែលទឹកខ្លួនឯង។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ប្រទេសខ្លះចង់មើលងាយកម្ពុជា រកវិធីសាស្រ្ដបិទទីផ្សារកម្ពុជា ប៉ុន្ដែចុងក្រោយបិទងាប់ខ្លួនឯង ដូច្នេះកុំភ្លេច ប្រទេសខ្លះសេដ្ឋកិច្ចរាប់ពាន់លានជាលុយរបស់ពលរដ្ឋខ្មែរទេណា។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការធានានូវសន្តិសុខស្បៀងជូនប្រជាពលរដ្ឋ គឺត្រូវតែមានគោលនយោបាយច្បាស់លាស់ និងត្រូវធានានូវសុខសន្តិភាព។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលត្រៀមរួចរាល់អស់ហើយសម្រាប់នាំចេញផលិតផលកសិកម្មរបស់កសិករទៅក្រៅប្រទេស ខណៈកម្ពុជាមានភាពរញ៉េរញ៉ៃជាមួយប្រទេសជិតខាងរយៈពេលយូរនោះ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលធានានូវសន្តិសុខស្បៀងផ្ទៃក្នុងជូនដល់បងប្អូនប្រជាពលរដ្ឋ បើទោះបីប្រទេសជិតខាងគេបិទច្រកជាមួយប្រទេសកម្ពុជាក៏ដោយនោះ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជាមានវិធីឆ្លើយតប និងទប់ស្កាត់បានទាំងអស់ចំពោះការគំរាមកំហែងពីប្រទេសជិតខាង ខណៈមានការគំរាមកំហែងទាំងផ្នែកសេដ្ឋកិច្ច និងយោធាដល់កម្ពុជានោះ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា សម្ដេចបានបញ្ជាឱ្យក្រុមការងារគណៈកម្មាធិការវិនិយោគសាធារណៈដាក់ចេញនូវក្របខណ្ឌគោលនយោបាយ ជំរុញវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្មនៅទិសខាងលិចនៃប្រទេសកម្ពុជាបន្ថែមទៀត (បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ជាដើម) បង្កើនសេដ្ឋកិច្ចនៅតំបន់នោះ និងជំរុញការនាំចេញបន្ថែមទៀត។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា សម្ដេចមិនចង់តមាត់ជាមួយប្រទេសជិតខាងខ្លះទេ ប៉ុន្ដែនៅពេលមិនមាត់គេមើលងាយយើង ប៉ុន្ដែដល់ពេលមាត់គេថាយើងលូកដៃផ្ទៃក្នុងប្រទេសគេ។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បន្តអំពាវនាវដល់ពលរដ្ឋខ្មែរ និងប្រជាជនថៃ សូមយោគយល់ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ខណៈការបិទមិនមែនជាកម្ពុជាអ្នកបិទទេ ប៉ុន្ដែជាការបិទដោយឯកតោភាគីរបស់ថៃ។

-ឆ្លើយតបទៅកាន់ភាគីថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កម្ពុជាថាលេងគឺលេងមែនទែនហើយ ដោយមិនរញ៉េរញ៉ៃដូចខ្លួន(ថៃ)នោះឡើយ ជាពិសេសគឺបញ្ហាបិទបើកច្រកព្រំដែននេះតែម្តង។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ «ឥឡូវឱ្យយើងបើកយ៉ាងម៉េច (ច្រកព្រំដែនកម្ពុជា-ថៃ) បើគ្រាន់តែលិខិតមួយរបស់ថៃចេញមក៤នាក់ផ្សេងគ្នា។ បើបែបនេះ តើយើងទៅនិយាយជាមួយនរណា តើភាគីថៃនរណាជាអ្នកទទួលខុសត្រូវពិតប្រាកដ»។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖«អ្នកលេង ប៉ះអ្នកមែន, កម្ពុជា អត់លឹបលៗទេ»! កម្ពុជារងចាំអ្នកមានសិទ្ធិពិតប្រាកដ អ្នកមានអំណាចពិតប្រាកដរបស់ថៃ មកដោះស្រាយជាមួយកម្ពុជា។ ការចរចារឿងព្រំដែនក៏ដោយអាចដោះស្រាយទៅបានទាល់តែមានការបើកច្រកជាឯកតោភាគីរបស់ថៃឡើងវិញសិន។

-ឆ្លើយតបទៅកាន់ភាគីថៃសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា កម្ពុជា ពុំបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ថៃ ដូចការចោទប្រកាន់របស់ថៃនោះទេ សូមបញ្ឈប់ការលាបពណ៌ដល់កម្ពុជាទៀតទៅ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជានៅតែបន្តដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងច្បាប់អន្តរជាតិដដែល ហើយកុំឃើញកម្ពុជាស្ងៀមស្ងាត់កុំគិតថា កម្ពុជាខ្លាចខ្លួនឲ្យសោះ កម្ពុជាមានលទ្ធភាពឆ្លើយតបគ្រប់ពេលវេលាទាំងអស់។

-សម្ដេចធិបតី៖ កម្ពុជាមិនចាំបាច់មាត់អួតដូចគេ បន្ដិចថា៥នាទីយន្តហោះមកទម្លាក់គ្រាប់បែក, បន្តិចចង់វ៉ៃយកខេត្តនេះខេត្តនោះរបស់កម្ពុជាទេ ប៉ុន្ដែកម្ពុជាបញ្ជាក់ហើយថា តែកុំចូលមកកម្ពុជា កម្ពុជាសូមតែសិទ្ធិការពារខ្លួនទេ ប៉ុន្ដែក្នុងការការពារក៏មានយុទ្ធវិធីវ៉ៃបកដែរ។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា នៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ជាតំបន់ដែលមិនទាន់ចរចាដាច់ស្រេច មិនអាចឱ្យនរណាអាចកំណត់ជារបស់ខ្លួនជាឯកតោភាគីបានឡើយ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ទៅរដ្ឋមន្រ្ដីក្រសួងការពារជាតិ និងមេបញ្ជាការកងទ័ពកម្ពុជាច្បាស់ៗថានឹងគ្មានកិច្ចប្រជុំ JBC ឬកិច្ចប្រជុំទ្វេភាគីទៀតទេ បើថៃមិនបើកច្រកព្រំដែនជាឯកតោភាគីឡើងវិញទេនោះ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរដែលបានចូលរួមគាំទ្រដល់ផលិតផល កសិផលខ្មែរ ក្នុងកាលៈទេសៈនេះ ខណៈសម្ដេចបញ្ជាក់ថា ទោះបីព្រំដែនកម្ពុជា-ថៃមិនបើក រាជដ្ឋាភិបាលបានត្រៀមរួចហើយ ដើម្បីនាំផលិតផលខ្មែរទៅកាន់ប្រទេសផ្សេងៗទៀត។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា សម្ដេចបានបញ្ជារួចហើយឱ្យក្រសួងពាក់ព័ន្ធពិនិត្យមើលជំរុញការកែច្នៃផលិតផលខ្មែរ ផ្គត់ផ្គង់តម្រូវការក្នុងស្រុកទាំងផលិតផលកសិផលបន្លែ និងសាច់ និងបន្តជំរុញលើវិស័យកសិឧស្សាហកម្មនៅនឹងកន្លែង ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់ពិភពលោកផង។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm