តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅក្នុងថ្ងៃអង្គារ (០១ កក្កដា) នេះ បានសម្រេចចិត្តផ្អាកតំណែងរបស់នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra ខណៈកំពុងរង់ចាំសំណុំរឿងមួយ ដែលកំពុងស្វះស្វែងរកការបណ្តេញលោកស្រីចេញពីតំណែង ដោយបន្ថែមសម្ពាធកាន់តែខ្លាំងទៅលើរដ្ឋាភិបាលដែលស្ថិតនៅក្រោមសម្ពាធជុំទិសរួចទៅហើយ។

តុលាការធម្មនុញ្ញ បានកាត់សេចក្ដីក្នុងសំឡេងគាំទ្រ ៧ ទល់នឹង២ ក្នុងការផ្អាកតំណែងលោកស្រី Paetongtarn ហើយក៏បានឯកភាពក្នុងការពិចារណាលើការចោទប្រកាន់ទម្លាក់តំណែងលោកស្រីផងដែរ៕