ក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងធ្វើបច្ចុប្បន្នភាពជាប្រចាំនូវបញ្ជីការព្រមានអំពីការធ្វើដំណើររបស់ខ្លួន ខណៈជនជាតិអាមេរិក ត្រៀមធ្វើដំណើរក្នុងរដូវក្តៅ។

ការព្រមានអំពីការធ្វើដំណើរមានចាប់ពីកម្រិតទី ១ ដល់កម្រិតទី ៤ ។ ការព្រមានកម្រិតទី ១ គឺជាកម្រិតស្តង់ដារ ដែលជនជាតិអាមេរិកត្រូវបានប្រាប់ឱ្យ "អនុវត្តការប្រុងប្រយ័ត្នធម្មតា" ។ ប្រទេសធំៗភាគច្រើនមានកម្រិតនៃការព្រមាននេះ។ ទោះយ៉ាងណាក៏ដោយខ្លះមានកម្រិតព្រមានខ្ពស់ជាង។

ក្នុងរយៈពេលពីរខែកន្លងមកនេះ ប្រទេសចំនួនប្រាំមួយនោះ បានទទួលការព្រមាន "កុំធ្វើដំណើរ" កម្រិតទី ៤ ជាផ្លូវការពីក្រសួងការបរទេសសហរដ្ឋអាមេរិក។ ប្រទេសទាំងប្រាំមួយនេះ គឺជាប្រទេសដែលត្រូវជៀសវាងនៅរដូវក្តៅនេះ នេះបើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក។
ប្រទេសទាំងនោះ ដូចជា សូម៉ាលី មីយ៉ាន់ម៉ា អ៊ីរ៉ាក់ លីបង់ និងវ៉េណេស៊ុយអេឡា ស្ថិតក្នុងបញ្ជី "កុំធ្វើដំណើរ" ដោយសារការកើនឡើងនៃឧក្រិដ្ឋកម្ម អំពើភេរវកម្ម និងហេតុផលផ្សេងទៀត។

ប្រទេសរុស្ស៊ី បានស្ថិតនៅលើតារាងបម្រាមការធ្វើដំណើរនេះ ចាប់តាំងពីដើមខែឧសភា មក ។រដ្ឋាភិបាលអាមេរិក បានកំណត់សមត្ថភាពដើម្បីជួយពលរដ្ឋអាមេរិកនៅក្នុងប្រទេសរុស្ស៊ី ជាពិសេសនៅខាងក្រៅទីក្រុងមូស្គូ។
ស្ថានទូតអាមេរិកប្រចាំក្នុងទីក្រុងមូស្គូបានកាត់បន្ថយបុគ្គលិករបស់ខ្លួន ហើយ រដ្ឋាភិបាលរុស្ស៊ី បានរឹតត្បិតការធ្វើដំណើរសម្រាប់បុគ្គលិកស្ថានទូត៕