ភ្នំពេញ៖ រថយន្តដឹកដីធុនធំបុករថយន្តដឹកដីដូចគ្នាពីក្រោយ បណ្ដោយឲ្យរថយន្តរងការខូចខាតទាំងសងខាង ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថីឈ្នះឈ្នះ មូលដ្ឋានសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តដឹកដីធុនធំជាច្រើនគ្រឿងដឹកដី ខណៈកំពុងបើកបរតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើតស្រាប់តែមានរថយន្តដឹកដីខាងមុខបានបត់ រថយន្តដឹកដីបន្ទាប់បានអក់ហ្សឺបន្តិចដែរនោះ រថយន្តដឹកដីធុនធំមកពីក្រោយបានជ្រុលល្បឿនបុករថយន្តដឹកដីពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង និងរថយន្តមួយគ្រឿងទៀតខូចខាតផ្នែកខាងក្រោយ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុរួចធ្វើការវាស់វែងយករថយន្តចេញកន្លែងកើតហេតុដើម្បីបញ្ចៀសចរាចរណ៍ជៀសវាងបង្កការកក់ស្ទះ និងរងចាំតំណាងក្រុមហ៊ុនទាំង២មកចចារគ្នានៅពេលក្រោយ៕អត្ថបទ៖ កុម្ភះ



