កម្ពុជានឹងរៀបចំវេទិកា និងកម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើមនាខែកញ្ញាខាងមុខ ដើម្បី​លើក​ស្ទួយ​លើ​វិស័យ​ធុរកិច្ច

2025/07/01 09:49:07 pm        148

បណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN) សហការជាមួយបណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) និងរៀបចំដោយ ក្រុមហ៊ុន អាយដេន អេជិនស៊ី បាន​រៀបចំ​សន្និសីទ​សារ​ព័ត៌មាន​ជា​ផ្លូវការ ក្នុងការប្រកាសអំពី វេទិកាសហគ្រិនកំពូល និងកម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម ឆ្នាំ​២០២៥ កាលពីថ្ងៃទី៣០ ខែមិថុនា នៅរាជធានីភ្នំពេញ។

លោកជំទាវទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន និងកម្ពុជា នៅ​ក្នុង​កម្ម​វិធី​សន្និសីទ​នេះ បានមានប្រសាសន៍ឱ្យដឹងថា វេទិកាសហគ្រិនកំពូល និង​កម្ម​វិធី​សហគ្រិន​ស្ត្រី​អាស៊ាន​ឆ្នើម​ ដែលនឹងប្រារព្ធឡើងនាខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ នឹង​ផ្តោ​ត​សំខាន់​ទៅ​លើ​សារ​ចម្បង​មួយ ដែលមានចំណងជើងថា ពិភពលោកនឹង​រីក​ចំរើន​រុង​រឿង​នៅ​ពេល​ដែល​យើង​សហការ​គ្នា​ជា​ធ្លុងមួយ។ សារនេះ មានវត្ថុបំណងក្នុងការរឹតបណ្តឹង និងបង្កើតភាព​ជាដៃគូ​ល្អ​រវាង​ប្រទេស​ និងប្រទេសក្នុងតំបន់ លើកស្ទួយដំណើរការអភិវឌ្ឍលើវិស័យធុរកិច្ច ឌីជីថល និង​បន្ត​កិច្ច​ការ​ក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា។ អ្វីដែលកាន់តែពិសេសឆ្នាំនេះ កម្មវិធីក៏​មាន​ការ​រួម​បញ្ចូល​សកម្ម​ភាព​ក្នុងកា​រផ្ទេរតំណែងជាប្រធាននៃបណ្តាញសហគ្រិនស្ត្រីអាស៊ាន ដែលដឹកនាំ​ដោយ​កម្ពុជា ទៅប្រទេសឡាវផងដែរ ដែល​នេះ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​ដ៏​ល្អមួយ​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​សហ​គ្រិន​ស្ត្រីក្នុងតំបន់។

លោក ជិន ថូមីត អ្នកដឹកនាំកម្មវិធី បានបញ្ជាក់ថា ភាពជោគជ័យនៃការប្រារព្ធនូវ វេទិកា​សហគ្រិន​កំពូល​ និងកម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម តាំងពីឆ្នាំមុន មកដល់ឆ្នាំ២០២៥នេះ បាន​បន្ត​ទៅ​មុខ​ដោយ​មាន​ការចូលរួមពីដៃគូសហការ និងអ្នកឧបត្ថម្ភដល់កម្មវិធីជាច្រើន ដែល​មាន​នូវ​ចក្ខុ​វិស័យ​រួម​គ្នាក្នុ​ងការលើកកម្ពស់សហគ្រិនស្ត្រីក្នុងតំបន់អាស៊ាន។

សូមជំរាបថា សន្និសីទសារព័ត៍មានដើម្បីប្រកាសអំពី វេទិកាសហគ្រិនកំពូល និង​កម្ម​វិធី​សហ​គ្រិន​ស្ត្រី​អាស៊ាន​ឆ្នើម ឆ្នាំ២០២៥នេះ រួមមានគណៈធិបតីចំនួន ៤រូប មានដូចជា លោកជំទាវ ទន្ត​បណ្ឌិត អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន និងកម្ពុជា, លោកជំទាវ ឧកញ៉ា ឆាយ ស៊ីវ​លីន ប្រធានសមគមន៍ទេសចរណ៍កម្ពុជា, លោកជំទាវ ចាន់ ភារី ប្រធាន​សមាគមន៍​សហ​គ្រិន​ស្ត្រី​កម្ពុជា​, លោកស្រី សុខ ចិន្តា ប្រធាននាយកប្រតិបត្តិ MeKong Net។ សន្និសីទ​នេះ​បាន​ប្រកាស​យ៉ាង​ឱឡាឫកអំពីភាពរួចរាល់ និងសេចក្តី​សោម​នោ​ស្ស​រីក​រាយ​ក្នុង​ការ​ធ្វើ​ខ្លួន​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ទី២ ក្នុងការទទួលភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីចូល​រួម​ក្នុង​វេទិកា​ធុរកិច្ច​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ ​ដែលមានបុព្វហេតុ លើកកម្ពស់ និងសាទរ ទៅកាន់សហគ្រិន​ស្ត្រី​ឆ្នើម​ទូទាំង​អាស៊ី​អាគ្នេយ៍​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm