សហភាពអឺរ៉ុប ជំរុញអាមេនីឲ្យការពារតម្លៃប្រជាធិបតេយ្យ ស្របពេលមានការគំរាមកំហែងចម្រុះពីរុស្ស៊ី

2025/07/01 10:23:32 pm        178

ប្រមុខការទូតសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានជំរុញឲ្យប្រទេសអាមេនី ការពារតម្លៃប្រជាធិបតេយ្យរបស់ខ្លួន ស្របពេលមាន«ការគំរាមកំហែងកូនកាត់»ពីរុស្ស៊ី ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងយ៉េរ៉េវ៉ាន់ (Yerevan) កាលពីថ្ងៃចន្ទ។

ទំនាក់ទំនងរវាងអាមេនី និងសម្ព័ន្ធមិត្តប្រពៃណីរុស្ស៊ី មានភាពតានតឹង ចាប់តាំងពីការវាយលុកឆ្នាំ ២០២៣ របស់អាស៊ែរបៃហ្សង់ទៅលើតំបន់ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ដែលទីក្រុងមូស្គូ មិនបានធ្វើអន្តរាគមន៍ទេ។

ប្រទេសរុស្ស៊ី បានធ្វើជាអ្នកសម្រុះសម្រួលដ៏សំខាន់រវាងអាមេនី និងអាស៊ែរបៃហ្សង់អស់ជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែទីក្រុងប្រ៊ុចសែល បានដើរតួនាទីកាន់តែខ្លាំងនាពេលថ្មីៗនេះ ដោយប្រទេសរុស្ស៊ីត្រូវបាន ភ្ជាប់ទៅនឹងការឈ្លានពានលើប្រទេសអ៊ុយក្រែន។

លោកស្រី Kallas បានទៅទស្សនកិច្ចជាច្រើនថ្ងៃ បន្ទាប់ពីអាមេនី បានចាប់ខ្លួនបព្វជិតដ៏មានឥទ្ធិពលម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទធ្វើរដ្ឋប្រហារប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី Nikol Pashinyan។

លោកស្រី បាននិយាយថា ខ្លួនបានពិភាក្សាអំពី«ការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងជាពិសេសសកម្មភាពកូនកាត់រុស្ស៊ី នៅក្នុងគ្រប់ប្រទេសទាំងអស់» ជាមួយរដ្ឋមន្ត្រីការបរទេសអាមេនី លោក Ararat Mirzoyan។

លោកស្រី Kallas បានលើកឡើងថា៖«ការប្តេជ្ញាចិត្តរបស់ប្រទេសអាមេនីចំពោះលទ្ធិប្រជាធិបតេយ្យ និងសេរីភាព គឺពិតជាសំខាន់ណាស់។ តម្លៃទាំងនេះ ត្រូវតែត្រូវបានការពារ ជាពិសេស នៅពេលប្រឈមនឹងការគំរាមកំហែងចម្រុះ ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការជ្រៀតជ្រែកពីបរទេស»។

លោក Mirzoyan បានព្រមានទីក្រុងមូស្គូប្រឆាំងនឹងការជ្រៀតជ្រែកក្នុងកិច្ចការនយោបាយផ្ទៃក្នុងរបស់ខ្លួន បន្ទាប់ពីការចាប់ខ្លួនបព្វជិតដ៏មានឥទ្ធិពលលោក Bagrat Galstanyan។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm