ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃចន្ទ បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីបន្តរបបទណ្ឌកម្មលើសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) រយៈពេលមួយឆ្នាំ រហូតដល់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៦។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ បានដាក់ទណ្ឌកម្មអាវុធលើក្រុមប្រដាប់អាវុធ នៅក្នុងប្រទេសកុងហ្គោ ការហាមឃាត់ការធ្វើដំណើរលើបុគ្គល និងការបង្កកទ្រព្យសម្បត្តិលើបុគ្គល និងអង្គភាពដែលកំណត់ដោយគណៈកម្មាធិការទណ្ឌកម្មរបស់របស់ប្រទេសនេះ។

សេចក្តីសម្រចលេខ ២៧៨៣ ដែលបានទទួលការគាំទ្រជាឯកច្ឆន្ទពីក្រុមប្រឹក្សាដែលមានសមាជិកចំនួន ១៥ប្រទេស ក៏សម្រេចពន្យារអាណត្តិរបស់ក្រុមអ្នកជំនាញ ដែលជួយគណៈកម្មាធិការទណ្ឌកម្មរបស់ ប្រទេសកុងហ្គោ រហូតដល់ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៦។ សេចក្តីសម្រេចនេះ បង្ហាញពីចេតនារបស់ក្រុមប្រឹក្សា ក្នុងការពិចារណាបន្តអាណត្តិរបស់ក្រុមអ្នកជំនាញ មិនលើសពីថ្ងៃទី ០១ ខែកក្កដា ២០២៦ទេ។
សេចក្តីសម្រេចនេះ ស្នើឲ្យក្រុមអ្នកជំនាញដាក់ជូនក្រុមប្រឹក្សាសន្តិសុខនូវរបាយការណ៍ពាក់កណ្តាលអាណត្តិ មិនលើសពីថ្ងៃទី ៣០ខែធ្នូ ឆ្នាំ ២០២៥ និងរបាយការណ៍ចុងក្រោយមិនលើសពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពប្រចាំខែទៅកាន់គណៈកម្មាធិការដាក់ទណ្ឌកម្ម លើកលែងតែក្នុងខែដែលរបាយការណ៍ពាក់កណ្តាលអាណត្តិ និងចុងក្រោយ ដល់ពេលកំណត់។
