សៀមរាប ៖ លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋាន និងជានាយកដ្ឋានអភិវឌ្ឍន៍វប្បធម៍ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អ្នកទេសចរទៅទស្សនាប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ នៅថ្ងៃឆ្លងឆ្នាំសកល នាថ្ងៃទី ៣០ខែធ្នូឆ្នាំ២០២១នេះ មានចំនួនជាង ១ម៉ឺន៤ពាន់នាក់ ក្នុងនោះ មានអ្នកទេសចរអន្ដរជាតិជាង ១ពាន់នាក់ និងភ្ញៀវទេសចរជាតិ ជាង១ម៉ឺន៣ពាន់នាក់។
មន្ដ្រីអាជ្ញាធរជាតិអប្សរារូបនោះ បានបញ្ជាក់ថា ក្នុងរយៈពេល ៥ខែឆ្នាំ២០២១ដោយ ចាប់ពីថ្ងៃទី ១ខែឧសភា ដល់ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២១នេះ មានអ្នកទេសចរជាតិនិងអន្ដរជាតិទៅទស្សនាប្រាង្គប្រាសាទនានា នៅក្នុងរមណីយដ្ឋានអង្គរ ជាង១លាន៩ម៉ឺននាក់ ក្នុងនោះអ្នកទេសចរជាតិជាង ១លាន៣ពាន់នាក់ និងអ្នកទេសចរអន្ដរជាតិជាង ៤ម៉ឺនាក់៕





