ប្រជាជនអ៊ុយក្រែន ៥៦ភាគរយ ចង់ឲ្យ «ព្រមសម្បទាន» ដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី

2025/07/01 11:18:32 pm        92

បន្ទាប់ពីមានសង្គ្រាមអស់រយៈពេលជាង ៣ឆ្នាំ ការស្ទង់មតិថ្មីមួយ បង្ហាញពីការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់ នៅក្នុងមតិសាធារណៈរបស់អ៊ុយក្រែន ដែលភាគច្រើន (៥៦ភាគរយ) ឥឡូវនេះ មានឆន្ទៈក្នុងការទទួលយក «ការសម្របសម្រួល» ដែលពាក់ព័ន្ធនឹងការព្រមសម្បទានដែនដី ដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ី។

ការស្ទង់មតិដែលធ្វើឡើងដោយស្ថាប័នស្ទង់មតិមានមូលដ្ឋាននៅទីក្រុងគីវ បង្ហាញថា ពេលនេះ មានតែ ១២,៨ភាគរយនៃប្រជាជនអ៊ុយក្រែនប៉ុណ្ណោះ ដែលជឿជាក់លើការប្រយុទ្ធ រហូតដល់ទឹកដីទាំងអស់ ត្រូវបានដណ្ដើមកាន់កាប់វិញ។

ការស្រេកឃ្លានចង់បានសន្តិភាពកាន់តែខ្លាំងឡើងនេះ កើតមាននៅពេលដែលរុស្ស៊ីបន្តបង្កើនការវាយប្រហាររបស់ខ្លួន ជាការចាប់ផ្តើមនូវអ្វីដែលអ៊ុយក្រែនហៅថា «ការវាយប្រហារតាមអាកាសដ៏ធំបំផុតនៃសង្រ្គាមនេះ» កាលពីចុងសប្តាហ៍កន្លងមក ដោយបានប្រើប្រាស់យានដ្រូនរាប់រយគ្រឿង និងមីស៊ីលរាប់រយគ្រាប់ ហើយក្តីសង្ឃឹមថា មានអន្តរាគមន៍យ៉ាងម៉ឺងម៉ាត់ពីរដ្ឋបាលរបស់លោក Donald Trump បានរសាត់បាត់ទៅ។

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលមានអាយុកាល ៣ឆ្នាំហើយ នៅតែបន្តឥតស្រាកស្រាន្ត។ ការចរចាសន្តិភាពថ្មីៗបំផុត គឺកាលពីជិតមួយខែមុន ហើយសង្គ្រាមបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍នេះ ចាប់តាំងពីនោះមក។ តែយ៉ាងណាក្ដី ការស្ទង់មតិថ្មីមួយបង្ហាញថា ប្រជាជនភាគច្រើននៅអ៊ុយក្រែន បើទោះជាស្ថិតក្នុងកម្រិតតិចតួច នឹងយល់ព្រមឲ្យមាន «ការសម្របសម្រួល» ដើម្បីបញ្ចប់ជម្លោះនេះ។

មជ្ឈមណ្ឌល សម្រាប់ការស្រាវជ្រាវសង្គម និងទីផ្សារ ទាំងស្ថាប័នស្ទង់មតិមានមូលដ្ឋាននៅទីក្រុងគីវ បានរកឃើញថា ៥៦ភាគរយនៃប្រជាជនអ៊ុយក្រែន នឹងយល់ព្រមឲ្យមាន «ការសម្របសម្រួល» ដែលនឹងតម្រូវឲ្យមានការលះបង់ដែនដី ជាថ្នូរនឹងការបញ្ចប់ជម្លោះនេះ។

ជាមួយគ្នានេះ របាយការណ៍នេះបានឲ្យដឹងទៀតថា៖ «១៦,៦ភាគរយទៀតនៃអ្នកដែលត្រូវបានស្ទង់មតិ នឹងយល់ព្រមលើការបញ្ឈប់ឲ្យទ្រឹងតាមបណ្ដោយសមរភូមិជួរមុខបច្ចុប្បន្ន ហើយមានតែ ១២,៨ប៉ុណ្ណោះដែលចង់ឲ្យទីក្រុងគីវ ប្រយុទ្ធរហូតដល់ដណ្ដើមបានមកវិញនូវទឹកដីទាំងអស់ដែលរុស្ស៊ីបានកាន់កាប់តាំងពីឆ្នាំ២០១៤»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm