សារព័ត៌មាន Al Arabiya English បានរាយការណ៍ថា អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បានសម្តែងការសោកស្ដាយចំពោះការស្លាប់ និងរបួសរបស់ជនស៊ីវិល នៅក្នុងជម្លោះនាពេលថ្មីៗនេះ ដោយនិយាយថា លោកកាន់ទុក្ខចំពោះការបាត់បង់ជីវិតនៅគ្រប់ភាគី។

លោក Gantz បាននិយាយថា៖«ខ្ញុំសោកស្តាយយ៉ាងខ្លាំងចំពោះជនស៊ីវិលអ៊ីរ៉ង់គ្រប់រូប ដែលត្រូវបានសម្លាប់ ហើយខ្ញុំពិតជាសោកស្តាយចំពោះពលរដ្ឋគ្រប់រូប នៅក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានសម្លាប់»។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើង ចំពេលមានអំពើហិង្សាបន្តនៅតំបន់ហ្កាហ្សា និងបន្ទាប់ពីការប្រឈមមុខដ៏តានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ លោក Gantz គឺជាមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលមួយរូប ក្នុងចំណោមមន្ត្រីអ៊ីស្រាអែលមួយចំនួន ដែលទទួលស្គាល់ជាសាធារណៈនូវការឈឺចាប់របស់ជនស៊ីវិល នៅ ភាគីទាំងពីរនៃជម្លោះនេះ។
