ឯកអគ្គរដ្ឋទូតទីម័រឡេស្ដេ អរគុណសម្ដេចតេជោ​បានជួយជ្រោម​ជ្រែង​ទីម័រ​ឱ្យ​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​អាស៊ាន

2025/07/01 11:33:59 pm        453

ភ្នំពេញ៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូល​ជួប​សម្តែង​ការ​គួរសម និងជម្រាបលា ក្រោយឯក​ឧត្តម​បាន​បញ្ចប់​បេសកកម្ម​ការទូត​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ​សម្តេច​តេជោ​បាន​សម្ដែងនៅក្តីរីករាយ ដែលបានជួបឯកឧត្តមសាជាថ្មី តែក៏សោកស្ដាយ​ដែល​ឯកឧត្តម​បាន​ផុត​អាណត្តិនៅកម្ពុជា។ សម្ដេចបាន​បន្ត​ថា​ក្នុង​រយៈ​ពេល​ដែល​ឯកឧត្តម​បាន​បំពេញ​បេសក​កម្ម​ការងារ​នៅកម្ពុជាបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា ហើយបាន​ធ្វើ​ការងារ​ជា​ច្រើន​ជា​មួយ​រាជរដ្ឋាភិបាលកម្ពុជា ហើយនិយាយដោយ​ឡែក​ជាមួយ​សម្ដេច​ដែល​ឯកឧត្តម​បាន​បំពេញ​ការងារដើម្បីពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងទីម័រឡេស្តេឲ្យកាន់តែល្អប្រសើរ ហើយ​សម្ដេច​បាន​ចាត់ទុក​ឯកឧត្តម​ថា​ជា​ឯកអគ្គរដ្ឋ​ទូត​មួយ​ដែល​បាន​រឹត​ចំណង​មិត្ត​ភាព​រវាង​កម្ពុជា និង​ទីម័រ​ឡេស្តេ។

ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រឡេស្តេបានអរគុណចំពោះសម្ដេចតេជោ ដែលបាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​បានជួបជំរាបលានាឱកាសនេះ ឯកឧត្តមបានបង្ហាញនូវក្តីនឹករលឹក ជាពិសេ​ស​អនុស្សាវរីយ៍​ជាច្រើនដែលឯកឧត្តមបានធ្វើកិច្ចការងារ និងរស់នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​ជាង​៥​ឆ្នាំម​កនេះ ដែលមានអនុស្សាវរីយ៍និងដិតជាប់ជាមួយនឹងប្រទេសកម្ពុជា។ ឯកឧត្តមស្រលាញ់ប្រទេសកម្ពុជា និងចាត់ទុកប្រទេសកម្ពុជាប្រៀបបានដូចប្រទេសទី២របស់ឯកឧត្តម ហើយថ្វីត្បិតតែពេលនេះឯកឧត្តមបានចប់អាណត្តិនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបេះដូងរបស់ឯកឧត្តមនៅជាប់ជាមួយនឹងប្រជាជនកម្ពុជាជាប់ជាមួយថ្នាក់ដឹកនាំកម្ពុជា។

ជាមួយគ្នានោះឯកឧត្តមក៏បានអរគុណសម្ដេចតេជោដែលបានជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តេឱ្យក្លាយជាសមាជិកពេញសិទ្ធិអាស៊ាននៅតុលាខាងមុខ ឯកឧត្តមបានលើកឡើងថាប្រសិនបើគ្មានការជួយជ្រោមជ្រែងពីសម្ដេចតេជោទេ ទីម័រឡេស្តេមិនអាចក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងឆ្នាំខែតុលាខាងមុខនេះទេ។ ដូច្នេះនេះគឺជាគុណរបស់សម្ដេចតេជោដែលបានចូលរួមចំណែកដល់ទីម័រឡេស្តេ ហើយឈ្មោះសម្ដេចតេជោ នឹងស្ថិតនៅជាប់និងប្រជាជនទីម័រឡេស្តេគ្រប់កាលៈទេសៈ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការពេញចិត្តចំពោះកិច្ចការងារដែលបានធ្វើការងារមួយចំនួនជាមួយឯកឧត្តមឯកគ្គរដ្ឋទូតទីម័រឡេស្តេ ហើយក៏បានផ្ដាំសួរសុខទុក្ខដល់ចំពោះឯកឧត្តម Gusmão ដែលជានាយករដ្ឋមន្ត្រី និងឯកឧត្តម José Ramos-Horta ដែលជាប្រធានាធិបតីទីម័រឡេស្តេ ហើយសម្ដេចតេជោក៏រំលឹកអំពីដំណើរទស្សនៈកិច្ច របស់សម្ដេចទៅកាន់ទីម័រឡេស្តេកាលពីពេលកន្លងទៅ ដែលទទួលបាននូវភាពជោគជ័យ ហើយទទួលបាននូវការស្វាគមន៍យ៉ាងរាក់ទាក់ ដែលមានឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេជាអ្នកបើកឡានជូនដំណើរសម្ដេច និងនាយករដ្ឋមន្ត្រីនៅអមពីក្រោយ ដែលនេះជាប្រវត្តិសាស្ត្រមួយដែលបានកើតឡើង នៃទំនាក់ទំនងរវាងកម្ពុជានិង ទីម័រឡេស្តេ។ សម្ដេចតេជោក៏បានរំលេចផងដែរ ក្នុងជីវិតរបស់សម្ដេចតេជោក្នុងកិច្ចការ អន្តរជាតិនេះ សម្ដេចមានមោទនភាពណាស់ដែលអាចជួយទីម័រឡេស្តេឲ្យចូលជាសមាជិកអង្កេតការណ៍ក្នុងឆ្នាំ២០២២ និង ទីម័រឡេស្តេអាចចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅខែតុលាឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីសម្ដេចបានដឹកដៃឥណ្ឌា ឱ្យក្លាយទៅជាដៃគូរបស់អាស៊ាន នៅឆ្នាំ២០០២ កន្លងទៅប្រស្នាដៃរបស់សម្ដេចបានធ្វើដែរ។

នាឱកាសនោះសម្ដេចតេជោបានពន្យល់ ឯកឧត្តមអគ្គរដ្ឋទូតទីម័រឡេស្តេ អំពីស្ថានភាពព្រំដែននៅកម្ពុជា គឺបញ្ហាជម្លោះកម្ពុជា-ថៃ ដោយសម្ដេចបានបញ្ជាក់ពីការចាប់ផ្ដើមដោយទាហានថៃបាញ់សម្លាប់ទាហានកម្ពុជាកាលពីថ្ងៃទី ២៨ ខែឧសភា និងការបិទព្រំដែនជាឯកតោភាគី។ សម្ដេចបានបញ្ជាក់ថា កម្ពុជាទាំងសម្ដេចធិបតី និងសម្ដេចផ្ទាល់ គឺមិនចង់មានបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ គឺយើងចង់ដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើច្បាប់អន្តរជាតិ ប៉ុន្តែប្រសិនបើនៅតែបំពាន និងឈ្លានពានកម្ពុជាគឺយើងត្រូវប្រើសិទ្ធិការពារនៅវៃបកត្រឡប់ទៅវិញ។

ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រឡេស្តេក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានពន្យល់អំពីបញ្ហាព្រំដែន និងគោលបំណងនៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា ឯកឧត្តមក៏បានកោតសរសើរចំពោះសម្ដេចតេជោ ក្នុងការដោះស្រាយបញ្ហាសំខាន់ៗជាច្រើនរបស់កម្ពុជា ដែលជាអ្នកយុទ្ធសាស្ត្រដ៏អស្ចារ្យមួយ ដែលឯកឧត្តមបានរៀនសូត្រ និងគោរពជាទីបំផុតដែលសម្ដេចបានធ្វើកន្លងមក។ ឯកឧត្តមសង្ឃឹមថាខាងមុខទៀត ទីម័រឡេស្តេ នឹងយកកម្ពុជាជាគំរូក្នុងការដោះស្រាយបញ្ហាក៏ដូចជាការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពល្អប្រសើរបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm