មញ្ជូសាសម្ដេច ជា ស៊ីម និងភរិយា ត្រូវបានដង្ហែពីភ្នំពេញមកតម្កល់ធ្វើបុណ្យ៣ថ្ងៃ នៅ​ស្រុក​កំណើត ស្រុកកំចាយមារ ខេត្តព្រៃវែង

2025/07/01 11:45:10 pm        4.9 K

មញ្ជូសាសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម ត្រូវ​បាន​ក្រុម​គ្រួសារ និងសាច់ញាតិ ដង្ហែចេញពីចេតិយ វត្តមុនីប្រសិទ្ធីវង្ស រាជធានីភ្នំពេញ ឆ្ពោះ​ម​ក​កាន់​ស្រុក​កំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស​២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។

ពិធីដង្ហែមញ្ជូសា សម្ដេច ជា ស៊ីម និងលោកជំទាវ បានប្រព្រឹត្តទៅនាម៉ោង៦ព្រឹក តម្រាយ​តាម​ផ្លូវ​ជាតិ​លេខ​៦A ឆ្លងស្ពានព្រែកតាមាក់ ឆ្ពោះមកដល់ទឹកដីឃុំក្របៅ ស្រុកកំចាយមារ នាម៉ោង៩ព្រឹក ដោយ​មានការអញ្ជើញដឹកនាំក្បួនដង្ហែ ពីលោកជំទាវ ញ៉ែម សាខន សម្ដេចក្រឡាហោម ឯកឧត្តម លោក​ជំទាវ លោក លោកស្រីជាសមាជិកក្រុមគ្រួសារ និងសាច់ញាតិជាច្រើនរូបទៀត។

នៅឃុំក្របៅ ទឹកដីកំណើត និងការតស៊ូ ក្រុមគ្រួសារបានរៀបចំពិធីបុណ្យពុទ្ធាភិសេក ឆ្លង​សារ​មន្ទីរ ពិស្ដារប្រាំពីរចប់ គម្រប់ខួប១០ឆ្នាំ និង១៦ឆ្នាំ ដើម្បីឧទ្ទិសកុសលជូន សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល និងលោកជំទាវ បន្តរហូតថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងអំឡុងនៃពិធីបុណ្យ ក៏​មាន​កម្ម​វិធី​ជយតុរូបសំណាកសម្ដេចធម្មពោធិសាល តម្កល់ក្នុងបរិវេណ​សាកល​វិទ្យាល័យ​ជា​ស៊ីម​កំចាយ​មារ​ផងដែរ។

ពិធីបុណ្យនេះ ក៏នឹងមានការយាង និងអញ្ជើញចូលរួមពីឥស្សរជនជាតិកំពូលៗ ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​តុលាការ ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គទូតនៃប្រទេសជាមិត្តប្រចាំនៅកម្ពុជា ព្រម​ទាំង​ភ្ញៀវកិត្តិយស និងមហាជនជាច្រើនរូបទៀត។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃរដ្ឋបាលខេត្តព្រះវិហារកាលពីពេលថ្មីៗនេះ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បាន​មាន​ប្រសាសន៍ថា សម្ដេច និងឥស្សរជនជាតិកំពូលៗ រួមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអញ្ជើញចូលរួមពិធីបុណ្យ សម្ដេច ជា ស៊ីម និងលោកជំទាវ នា​ថ្ងៃ​ទី២ ខែកក្កដា។

សម្ដេចតេជោ បានមានប្រសាសន៍ថា វត្តមាននៃការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំជាតិ និង​គណបក្ស​ប្រជាជនកម្ពុជា គឺជាការបង្ហាញឱ្យឃើញនូវស្មារតីសាមគ្គីរឹងមាំជាអមតៈ ដោយ​សម្ដេច​បាន​សង្កត់​ធ្ងន់​ទៀតថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាពុំដែលចោលគ្នានោះឡើយ ហើ​យ​ស្មារតី​នេះ ជាលំអានដ៏ឧត្តុង្គឧត្តមសម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយៗ។

សូមបញ្ជាក់ថា សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បានទទួលអនិច្ចកម្ម កាលថ្ងៃទី៨ ខែ​មិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ៨៣ឆ្នាំ ចំណែកលោកជំទាវ ញ៉ែម សឿន ជា ស៊ីម បាន​ទទួល​អនិច្ច​កម្ម​កាល​ពី​ថ្ងៃ​ទី៣ ខែកក្កដា ឆ្នាំ២០០៩។ សម្ដេចធម្មពោធិសាល ជា ស៊ីម ជា​សហ​ស្ថាបនិក​រណសិរ្ស​២ធ្នូ ដែលដឹកនាំការវាយផ្ដួលរំលំរបបខ្មែរក្រហមដោយជោគជ័យ នាថ្ងៃទី៧ ខែ​មករា ឆ្នាំ​១៩៧៩។

សម្ដេចធម្មពោធិសាល ជា ស៊ីម ធ្លាប់កាន់មុខតំណែង និង​តួនាទី​ជា​អនុ​ប្រធាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជា​​តិកម្ពុជា ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានសភាប្រជាជន ជាប្រធានក្រុមប្រឹក្សារដ្ឋ ជា​អ្នក​តំណាងរាស្ត្រ ជាប្រធានរដ្ឋសភា ជាប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រហូតដល់ថ្ងៃទទួលអនិច្ចកម្ម។

សម្ដេចទទួលការប្រោសព្រះរាជប្រទាន គោរមងារពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាសម្តេចអគ្គមហាធម្មពោធិសាល កាល​ពី​អំឡុងឆ្នាំ២០០៧ និងតែងតាំងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ កាលពីខែធ្នូ ឆ្នាំ​២០០៩ ជាមួយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm