ប្រធានតំបន់ដែលគាំទ្រដោយរុស្ស៊ី បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា រុស្ស៊ីបានគ្រប់គ្រងទាំងស្រុងលើតំបន់ Luhansk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន រយៈពេលជាងបីឆ្នាំបន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូ ទីន បានបញ្ជាកងទ័ពរាប់ពាន់នាក់ចូលទៅក្នុងអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
តំបន់ Luhansk ដែលមានផ្ទៃដី ២៦.៧០០ គីឡូម៉ែត្រការ៉េ (១០.៣០៨ ម៉ាយការ៉េ) គឺជាតំបន់អ៊ុយ ក្រែនដំបូងគេ ដែលស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងកម្លាំងរុស្ស៊ី ចាប់តាំងពីរុស្ស៊ី បានបញ្ចូលគ្រីម៉េ ជាឧបសម្ព័ន្ធរបស់ខ្លយន ក្នុងឆ្នាំ ២០១៤។

នៅខែកញ្ញា ឆ្នាំ ២០២២ លោក ពូទីន បានប្រកាសថា តំបន់ Luhansk រួមជាមួយនឹងតំបន់ Donetsk, Kherson និង Zaporizhzhia ដែលគ្រប់គ្រងដោយផ្នែក កំពុងត្រូវបានដាក់បញ្ចូលទៅក្នុងប្រទេសរុស្ស៊ី ជាជំហានមួយដែលរដ្ឋអឺរ៉ុបខាងលិច បាននិយាយថា ខុសច្បាប់ ហើយដែលពិភពលោកភាគច្រើន មិនទទួលស្គាល់។
លោក Leonid Pasechnik ដែលកើតនៅសូវៀតអ៊ុយក្រែន ហើយឥឡូវនេះជាមន្ត្រីដែលតែងតាំងដោយ រុស្ស៊ី ដែលបោះឆ្នោតដោយទីក្រុងមូស្គូ ឲ្យធ្វើជាមេដឹកនាំនៃសាធារណរដ្ឋប្រជាមានិត Luhansk បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា៖«ទឹកដីនៃសាធារណរដ្ឋប្រជាមានិត Luhansk ត្រូវរំដោះបានទាំងស្រុង ១០០ ភាគរយហើយ។
