នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានថ្លែងទៅកាន់សមាជិកថ្នាក់ដឹកនាំកងទ័ពអ៊ីស្រាអែល ជាទីដែលលោកអះអាងថា តំបន់មជ្ឈិមបូព៌ា នឹងដួលរលំបើគ្មានអ៊ីស្រាអែលទេនោះ ។
អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមច្រកអាកាសកាលពីថ្ងៃទី ១៣ ខែមិថុនាលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ និងសម្លាប់ក្រុមមេបញ្ជាការជាន់ខ្ពស់ ក៏ដូចជាជនស៊ីវិលនៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតលើសាធារណរដ្ឋអ៊ិស្លាម ចាប់តាំងពីសង្រ្គាមទស្សវត្សរ៍ឆ្នាំ ១៩៨០ជាមួយអ៊ីរ៉ាក់ ។

អ៊ីរ៉ង់ បានសងសឹកវិញជាមួយនឹងការវាយប្រហារមីស៊ីលលើទីតាំងយោធាអ៊ីស្រាអែល ហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងជាច្រើន ។
សហរដ្ឋអាមេរិក បានលូកដៃចូលសង្រ្គាមមួយនេះ នៅថ្ងៃទី ២២ ខែមិថុនា ជាមួយនឹងការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ មុនពេលបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃអង្គារ សប្តាហ៍មុន ៕
