នគារបាល ក្នុងតំបន់ បានប្រាប់ឲ្យដឹងថា មនុស្ស ៤នាក់ បានរងរបួស ដែលក្នុងនោះមានអ្នកធ្ងន់ធ្ងរផងដែរ បន្ទាប់ពីបុរសម្នាក់បានវាយប្រហារដោយប្រើវត្ថុមុតស្រួច នៅឯក្រុមហ៊ុនមួយ នៅភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ នាព្រឹកថ្ងៃអង្គារ (ទី១ ខែកក្កដា) នេះ។

ដោយមិនបានបញ្ចេញឈ្មោះរបស់ក្រុមហ៊ុនឲ្យដឹង នគរបាលបានប្រាប់ថា ក្រុមអ្នកសង្គ្រោះបន្ទាន់ជាច្រើននាក់ បានផ្ដល់ការព្យាបាលដល់អ្នករងរបួស នៅឯបរិវេណនៃក្រុមហ៊ុននៅលើផ្លូវ Sondheimer ក្នុងទីក្រុង Mellrichstadt ។
នគរបាលបានបន្ថែមថា ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅឃុំខ្លួន ហើយមិនមានសាធារណជនណាផ្សេងទៀតគ្រោះថ្នាក់ឡើយ។ រហូតមកដល់ពេលនេះ មិនទាន់មានការផ្តល់អ្វីនៅឡើយទេ ពាក់ព័ន្ធនឹងហេតុផលជំរុញចិត្ត រហូតនាំឲ្យមានការប្រព្រឹត្តបែបនេះ។
ចំណែកសារព័ត៌មាន Bild របស់អាល្លឺម៉ង់ បានរាយការណ៍ថា ជនរងគ្រោះម្នាក់ បានបាត់បង់ជីវិត ហើយបានបន្ថែមថា ឧបទ្ទវហេតុនេះបានកើតឡើងនៅទីតាំងរបស់ក្រុមហ៊ុនអគ្គិសនី Ueberlandwerk Rhön។
ដោយឡែក អ្នកនាំពាក្យក្រុមហ៊ុន បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ហើយបានបង្វែរសំណួរនោះឲ្យទៅសួរនគរបាល៕
