ជនភៀសខ្លួនស៊ីរីជាង ១៥។០០០នាក់ ដែលបានចុះឈ្មោះជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)បានត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ពីប្រទេសហ្ស៊កដានី ចាប់តាំងពីខែឧសភា។

អង្គការ UNHCR បានរាយការណ៍ថា តួលេខនេះ គឺកើនឡើង ៤៥ភាគរយ បើធៀបនឹងខែមេសា នៅពេលដែលជនភៀសខ្លួនស៊ីរីជិត ១០.៥០០នាក់ បានចូលប្រទេសតាមរយៈច្រកព្រំដែន Jaber របស់ប្រទេសហ្ស៊កដានី។
ចាប់តាំងពីការដួលរលំនៃរបបលោក Assad ក្នុងខែធ្នូ ជនភៀសខ្លួនស៊ីរី ៧៥.០០០នាក់ បានត្រឡប់មកប្រទេសវិញ ពីប្រទេសហ្ស៊កដានី ដែលជាចំនួនច្រើនជាងមួយភាគរយនៃប្រជាជនស៊ីរីចំនួន ៦លាននាក់ ដែលបានភៀសខ្លួនចេញពីប្រទេសក្នុងអំឡុងពេលសង្គ្រាមស៊ីវិល ដែលបានចាប់ផ្តើម ក្នុងឆ្នាំ ២០១១។
គិតត្រឹមខែមីនា អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ជនភៀសខ្លួនស៊ីរីជិត ១,២ លាននាក់ និងប្រជាជនដែលបានផ្លាស់ទីលំនៅ បានត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីការផ្លាស់ប្តូរអំណាច នៅក្នុងទីក្រុងដាម៉ាស( Damascus)។
