ភ្ញៀវទេសចរណ៍ចាប់ផ្តើមមកកម្សាន្តខេត្តកំពតជាបណ្តើរៗ បើទោះជារដ្ឋបាលខេត្តមិន​មាន​ការ​រៀប​ចំពិធី

2021/12/31 12:08:28 pm        1.6 K

កំពត៖ បើតាមមន្ត្រីជំនាញ បានលើកឡើងថា ភ្ញៀវទេសចរបានកក់បន្ទប់គេង នៅតាមបឹងហ្ហាឡូ រីស៊ត ផ្ទះវីឡា និងផ្ទះលំហែនៅតាមដងព្រែក និងឆ្នេរសមុទ្រអស់ហើយ នៅសល់តែផ្ទះសំណាក់មួយចំនួននៅក្នុងក្រុងកំពតប៉ុណ្ណោះ។ បើទោះបីឆ្នាំនេះ រដ្ឋបាលខេត្តកំពតមិនមានការរៀបចំពិធីឆ្លងឆ្នាំសកល ប៉ុន្ដែកាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ភ្ញៀវទេសចរក៏ចាប់ផ្តើមធ្វើដំណើរមកជាបណ្តើរៗហើយ។

ប្រធានមន្ទីរទេសចរណ៍ លោកសយ ស៊ីណុល បានប្រាប់ឲ្យដឹងថា នៅឆ្នាំនេះរដ្ឋបាលខេត្តមិនមាន​ការរៀបចំពិធីឆ្លងឆ្នាំដែលគេនិយមហៅថា ”(Count Down” ឬ “រាប់ថយក្រោយ”) អង្គុយ​មើល​កាំជ្រូច​ដូចឆ្នាំ មុននោះទេ ​ហើយក៏គ្មានការណែនាំឲ្យមន្ទីរ អង្គភាព ស្ថានប័នរដ្ឋ ​រៀបចំតុបតែង​លម្អកន្លែង និងជួបជុំមន្ត្រីរបស់ខ្លួនក្នុងឱកាសឆ្លងឆ្នាំដែរ។ ប៉ុន្តែតាមទិដ្ឋភាពជាក់ស្តែងកាលពីយប់ថ្ងៃទី៣០ ខែធ្នូនេះ ​លោកប្រធាន បានបញ្ជាក់ថា ភ្ញៀវទេសចរចាប់ផ្តើមធ្វើដំណើរមកជាបណ្តើរៗហើយ ពិសេសភ្ញៀវដែលកក់ ​បឹងហ្គាឡូ រីស៊ត ​និងផ្ទះលំហែរតាមមាត់ព្រែក ។

លោកបានបន្តថា ចំពោះទិដ្ឋភាពជារួមនៅក្នុងក្រុងមិនទាន់មាន​ភាព​អ៊ូអរ​នៅឡើយទេ តែនៅ​តាមកន្លែងផ្តល់សេវា​ទេសចរណ៍ ​មានការ​រៀបចំ​លម្អភ្លើងពណ៌បានល្អ និង​បាន​ចូលរួម​អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ​ (SOP) បានប្រសើរ។

លើកលែងតែសេវាទូកដឹកភ្ញៀវទេសចរកម្សាន្តតាមមាត់ព្រែក ចំនួនភ្ញៀវច្រើនអ៊ូអរ ពិបាក​រក្សា​គម្លាតសុវត្ថិភាព។ យ៉ាងណាក៏ដោយ នៅថ្ងៃទី៣១ ខែធ្នូនេះ មន្ត្រីជំនាញរបស់លោក បានបញ្ជាក់ថា​ប្រជាពលរដ្ឋ ​និងទេសចរបានទៅក្រាលកន្ទេល ​បោះតង់ នៅតាមសួនច្បារមាត់ព្រែកចាប់​ពី​គល់ស្ពាន​ថ្មីរហូត​ដល់រូប​សំណាកព្រះបាទអង្គដួងជាបណ្តើរៗដែរហើយ ។

លោកប្រធានមន្ទីរនៅតែរំពឹងថា បើទោះជាស្ថិតក្នុងការរស់នៅជាធម្មតាក្នុងគន្លងថ្មីនៃជំងឺកូវីដ១៩ក្តី ភ្ញៀវទេសចរ ​នឹងមកកម្សាន្តខេត្តកំពតច្រើន ​ពិសេសនៅក្នុងយប់ឆ្លងឆ្នាំនេះ ព្រោះកំពតមានកន្លែង​ដើរ​កម្សាន្តច្រើន​ ការផ្តល់សេវាទេសចរណ៍ល្អ ​កំពតងាយស្រួលធ្វើដំណើរ នៅជិតភ្នំពេញហើយ​អាច​ឈៀងទៅលេងខេត្តកែបបាន ។

យ៉ាងណាក៏ដោយ លោកស្នើសុំឲ្យអ្នកផ្លល់សេវាទេសចរទាំងអស់ បងប្អូនប្រជាពលរដ្ឋខ្មែរ​ត្រូវរួមគ្នា​ការពារអនាម័យ​ ពិសេសការពារខ្លួនពីជំងឺកូវីដ១៩រៀងៗខ្លួន ហើយបើកបរ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm