ទីភ្នាក់ងារសារព័ត៌មាន IRNA បានដកស្រង់សម្តីតំណាងរបស់តុលាការនៃសាធារណរដ្ឋឥស្លាមលោក Eshaq Jahangiri ដែលបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៩៣៥នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ពីការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងអំឡុងពេល ១២ថ្ងៃនៃសង្រ្គាមអ៊ីរ៉ង់ និងអ៊ីស្រាអែល។

លោកបាននិយាយថា៖«យោងតាមទិន្នន័យកោសល្យវិច័យចុងក្រោយបំផុត ក្នុងអំឡុងពេលសង្រ្គាម ១២ ថ្ងៃនៃរបបជ្វីហ្វនិយមប្រឆាំងនឹងប្រទេសរបស់យើង មនុស្ស ៩៣៥នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់ក្នុងនោះមានកុមារ ៣៨នាក់ និងស្ត្រី ១៣២នាក់ ដែលខ្លះមានផ្ទៃពោះ»។
យោងតាមលោក Jahangiri បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលទៅលើពន្ធនាគារ Evin ក៏បានកើនឡើងផងដែរ។ លោកបានបន្ថែមថា រហូតមកដល់ពេលនេះ មនុស្សចំនួន ៧៩ នាក់ បានស្លាប់ក្នុងនោះមានភ្ញៀវទេសចរ សមាជិកគ្រួសារអ្នកទោស និងបុគ្គលិកពន្ធនាគារ។
