ភ្នំពេញ៖ នៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ៦នាក់ទៀត ត្រូវបានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះប្រភេទអូមីក្រុង៤នាក់ ។
ក្រសួងបានឱ្យដឹងបន្ថែមថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។
បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងរហូតដល់ ៣,០១២នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះសរុបបានកើនឡើងដល់ ១២០,៤៩៣នាក់នៅទូទាំងប្រទេស។
ប៉ុន្តែក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ សរុបរហូតដល់ ១១៦,៩១៧នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ៕
