មន្ត្រី UN ព្រមានពីវិបត្តិកាន់តែធ្ងន់នៅហ្កាហ្សា ស្របពេលប្រតិបត្តិការយោធាកំពុងបន្ត និងការរាំងខ្ទប់ជំនួយ

2025/07/02 04:05:44 pm        207

មន្ត្រីជាន់ខ្ពស់មួយរូបរបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា វិបត្តិមនុស្សធម៌នៅដែនដីហ្កាហ្សា កំពុងតែកើតមានក្នុងកម្រិតដ៏ធ្ងន់ធ្ងរគួរឱ្យបារម្ភ ដោយហៅទុក្ខវេទនានេះថា "មិនអាចទ្រាំបាន" និងថ្កោលទោស "ការដាក់ទណ្ឌកម្មរួមលើប្រជាជនប៉ាឡេស្ទីន" ថាជារឿងមិនយុត្តិធម៌ទាល់តែសោះ។

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឧបការីអគ្គលេខាធិការប្រចាំតំបន់មជ្ឈិមបូព៌ា លោក Khaled Khiari បានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីនជាង ១.០០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក ដោយការស្លាប់ជាច្រើនកើតឡើងនៅពេលកំពុងស្វែងរកជំនួយ។ អាជ្ញាធរសុខាភិបាលហ្កាហ្សារាយការណ៍ថា អ្នកស្លាប់ប៉ាឡេស្ទីនកើនឡើងដល់ជាង ៥៦.៥០០នាក់ហើយ ចាប់តាំងពីថ្ងៃទី០៧ខែតុលា ឆ្នាំ២០២៣ មក។

វិបត្តិកាន់តែធ្ងន់ធ្ងរឡើងដោយការបិទផ្លូវទាំងស្រុងអស់មួយខែរបស់អ៊ីស្រាអែល លើជំនួយសំខាន់ៗ រួមមានស្បៀងអាហារ ទឹក អគ្គិសនី ប្រេងឥន្ធនៈ និងឱសថជាដើម។ ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើនបាននិយាយថា ការរាំងខ្ទប់ជំនួយនេះអាចស្មើនឹងការដាក់ទណ្ឌកម្មរួម និងការបង្អត់អាហារជាវិធីសាស្រ្តនៃសង្គ្រាម ហើយបង្ហាញពី "ការមិនយកចិត្តទុកដាក់ចំពោះជីវិតមនុស្ស"។

គិតត្រឹមខែមិថុនាកន្លងទៅ ហានិភ័យនៃគ្រោះទុរ្ភិក្សនៅហ្កាហ្សា ទំនងជាកើតឡើងកាន់តែខ្លាំង ដោយកម្មវិធីស្បៀងអាហារពិភពលោក WFP បានរាយការណ៍ថាខ្លួនអស់ស្តុកអាហារហើយ ខណៈដែលតួលេខ ៩១% នៃចំនួនប្រជាជនសរុបនៅហ្កាហ្សា កំពុងប្រឈមនឹងអសន្តិសុខស្បៀងកម្រិតវិបត្តិ។ អត្រាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរក្នុងចំណោមកុមារតូចៗ ក៏បានកើនកាន់តែអាក្រក់ផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        261
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        303
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        282

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm