អ្នកក្រុងបាងកកមួយចំនួនកាលពីថ្ងៃអង្គារទី១កក្កដាសប្ដាហ៍នេះ បាននិយាយថា ស្ថានភាពនយោបាយរបស់ប្រទេសថៃនៅតែកើតមានជ្រាំដែល បន្ទាប់ពីលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ត្រូវបានព្យួរពីតំណែង។

អ្នកស្រី Malee Paluemai អ្នកលក់អាហារវ័យ៦០ ឆ្នាំបាននិយាយថា ការផ្អាកតំណែងរបស់ លោកស្រី Paetongtarn គឺជារឿងដែលបានកើតឡើងពីមុនហើយដែរ។ ខ្ញុំមិនដឹងថានៅពេលណាអ្វីៗនឹងប្រសើរជាងនេះទេ ។
អ្នកខ្លះទៀតបានបន្ថែមថា ពួកគេនៅតែមានសង្ឃឹមថាអ្វីៗនឹងបានធូរស្រាលសម្រាប់ប្រទេសនេះ ប៉ុន្តែពួកគេមិនអាចសង្ឃឹមច្រើនពេកទេ។
តុលាការធម្មនុញ្ញរបស់ប្រទេសថៃកាលពីថ្ងៃអង្គារទី១មិថុនាសប្ដាហ៍នេះ បានព្យួរតំណែងរបស់លោកស្រី Paetongtarn ដោយរង់ចាំការសម្រេចក្នុងរឿងក្ដីនេះដើម្បីបណ្ដេញចេញចុងក្រោយជាការវាយបកដ៏ធំមួយសម្រាប់រដ្ឋាភិបាលដែលរងការរិះគន់ពីគ្រប់ទិសទី និងការតតាំងដើមម្បីការរស់រានរបស់ខ្លួន។
ការសន្ទនាតាមទូរស័ព្ទដែលបានលេចធ្លាយកាលពីថ្ងៃទី ១៥ខែមិថុនាកន្លងទៅនេះ បានបង្កឱ្យមានការផ្ទុះកំហឹងក្នុងប្រទេស និងបណ្ដាលឲ្យមានការបែកបាក់ក្នុងក្រុមចម្រុះ របស់លោកស្រី Paetongtarn មានសម្លេងភាគច្រើនស្ដួចស្តើងបន្ទាប់ពីគណបក្សធំមួយបានដកខ្លួនចេញពីសម្ព័ន្ធភាពនេះ ហើយបានចោទប្រកាន់លោកស្រីពីបទធ្វើឱ្យខូចអធិបតេយ្យភាព ខណៈក្រុមអ្នកតវ៉ាបានគំរាមធ្វើបាតុកម្មបន្ថែមទៀតដើម្បីទាមទារឲ្យមានរដ្ឋាភិបាលថ្មី ក្រោយការតរវ៉ាទ្រង់ទ្រាយធំនៅក្នុងទីក្រុងបាងកកកាលពីថ្ងៃទី២៨ខែមិថុនាថ្មីៗនេះ៕

