មន្រ្តីជំនាញធ្វើបច្ចុប្បន្នភាពប្រព័ន្ធ CamDX ដើម្បីកែលម្អឱ្យកាន់តែប្រសើរលើការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា

2025/07/02 06:13:28 pm        158

ក្រុមមន្រ្តីជំនាញកម្ពុជា ធ្វើការស្វែងយល់ស៊ីជម្រៅ ពីបទពិសោធន៍វិជ្ជមាន និងកត្តាអវិជ្ជមានរបស់អ្នកចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា ព័ត៌មាន និងទទួលយកនូវមតិយោបល់រិះគន់ដើម្បីស្ថាបនា ពីភ្នាក់ងារចុះបញ្ជីអាជីវកម្ម ដើម្បីជំរុញធ្វើបច្ចុប្បន្នភាពប្រព័ន្ធនេះឱ្យកាន់តែ ប្រសើរ។

 មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ”បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី "បទពិសោធន៍ចុះបញ្ជីអាជីវកម្មតាមរយៈប្រព័ន្ធ ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងស្វែងយល់ស៊ីជម្រៅពីបទពិសោធន៍វិជ្ជមាន និងអវិជ្ជមានរបស់អ្នកចុះ បញ្ជី និងទទួលយកនូវមតិយោបល់រិះគន់ដើម្បីស្ថាបនា ពីភ្នាក់ងារចុះបញ្ជីអាជីវកម្ម ដោយមានការចូលរួមដោះស្រាយបញ្ហាពីក្រសួង ស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, បេឡាជាតិសន្តិសុខ សង្គម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិច ត្រូនិកសម្រាប់ធុរកិច្ច ។

 សិក្ខាសាលាពិគ្រោះយោបល់ត្រូវបានរៀបចំឡើង ដែលនេះជាឆ្នាំទី៣ហើយ បន្ទាប់ពីមុខងារថ្មីៗកើនឡើងដល់ប្រមាណ ១១ មុខងារ នៅលើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ និងជាការ ឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលភ្នាក់ងារចុះបញ្ជី ដែលធ្លាប់បានលើកឡើង និងសំណូមពរកាលពីពេលកន្លងទៅ។ ក្នុងដំណើរការនៃ សិក្ខាសាលាពិគ្រោះយោបល់នេះ បានធ្វើបទបង្ហាញពីវឌ្ឍនភាពនៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បញ្ហាប្រឈម ដែលក្រុមការងារគាំទ្រ ជួបប្រទះ, ការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ និងមតិយោបល់ដែលនឹងត្រូវយក មកពិភាក្សាជាអន្តរក្រសួង ស្ថាប័ន ដើម្បីទទួលបានធាតុចូលបន្ថែមពីភ្នាក់ងារចុះបញ្ជីផ្ទាល់ឱ្យគ្រប់ជ្រុងជ្រោយ។

រាល់ចម្ងល់ មតិយោបល់ និងសំណូមពរ របស់ភ្នាក់ងារចុះបញ្ជីអាជីវកម្មដែលបានផ្តល់មក ត្រូវបានស្រាយបំភ្លឺ និងទទួលយក ដោយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ជាអនុសាសន៍ទៅដល់ភ្នាក់ងារចុះបញ្ជី ឱ្យផ្តល់សេវាចុះបញ្ជីអាជីវកម្មប្រកប ដោយវិជ្ជាជីវៈ ផ្ដល់ព័ត៌មានត្រឹមត្រូវ ពិតប្រាកដ និងច្បាស់លាស់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ បរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរ។

សូមបញ្ជាក់ថា ជុំវិញការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ បើគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដែលមានរយៈពេល៥ឆ្នាំ កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មនៃថ្នាលបច្ចេកវិទ្យាព័ត៌មាន បានអនុម័តចុះបញ្ជីសរុបមានចំនួនជាង ៤៦ ពាន់ក្រុមហ៊ុន ដោយមានទំហំដើមទុនចុះបញ្ជីប្រមាណ ៧៤ ទ្រីលានរៀល ត្រូវជាង ១៨ ប៊ីលានដុល្លាអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី,

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm