អ៊ីរ៉ង់​បាញ់​បង្ហោះ​រ៉ូ​កែ​ត​ចូល​ទី​លំហ ខណៈ​កិច្ចចរចា​នុយក្លេអ៊ែរ​នៅតែ​បន្ត​

2021/12/31 09:32:31 pm        507

​អ៊ីរ៉ង់៖ យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ឱ្យ​ដឹង​ថា ប្រទេស​អ៊ីរ៉ង់​បាន​បាញ់​បង្ហោះ​រ៉ូ​កែ​ត​នាំ​ផ្កាយ​រណបផ្ទុក​ឧបករណ៍​ស្រាវជ្រាវ​ចំនួន ៣គ្រឿង​ទៅកាន់​លំហ​អាកាស ខណៈ​ដែល​ការចរចាដ៏​លំបាកជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​ខ្វែងគំនិត​គ្នា​របស់​ខ្លួន​ជាមួយ​មហាអំណាច​ពិភពលោក​នៅតែ​បន្ត​នៅ​ទីក្រុង​វី​យែ​ន​។​

​របាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មិនបាន​និយាយ​ថា ​ការ​បាញ់​បង្ហោះ​នេះ​ត្រូវ​បាន​ធ្វើឡើងនៅ​ពេល​ណា ឬ​ឧបករណ៍​អ្វី​ដែល​រ៉ូ​កែ​ត​ដឹកនាំ​យក​មក​ជាមួយ​នោះទេ​។ គេ​មិន​ច្បាស់​ទេ​ថា​ តើ​វត្ថុ​ណាមួយ​បាន​ចូល​គន្លង​ជុំវិញ​ផែនដី​។ ការបាញ់​បង្ហោះ​កាលពី​កន្លង​ទៅបាន​នាំ​ឲ្យ​មានការ​ស្តី​បន្ទោស​ពី​សហរដ្ឋ​អាមេរិក ដែល​បាន​ដកខ្លួន​ជា​ឯកតោភាគី​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ក្នុង​ខែ​ឧសភា ឆ្នាំ២០១៨ និង​បាន​ដាក់​ទណ្ឌកម្ម​ឡើងវិញ​ប្រឆាំងនឹង​អ៊ីរ៉ង់​។​

អ្នកនាំពាក្យ​ក្រសួងការពារជាតិអ៊ីរ៉ង់លោក Ahmad Hosseini បាន​និយាយថា រ៉ូ​កែ​ត​នាំ​ផ្កាយរណប Simorgh ដែល​បកប្រែ​ថា "Phoenix" បាន​បាញ់​បង្ហោះ​ឧបករណ៍​ទាំងនោះ​នៅ​រយៈកម្ពស់ ៤៧០គីឡូ​ម៉ែត្រ​។ លោក​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​ទេ​។​ ការបាញ់​បង្ហោះ​នេះ​បានធ្វើឱ្យ​មានការ​ព្រួយ​បារម្ភ​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​អំពី​ថា ​តើ​បច្ចេកវិទ្យា​ដែល​ប្រើ​សម្រាប់​បាញ់​បង្ហោះ​ផ្កាយរណប​ អាច​ជំរុញ​ការអភិវឌ្ឍន៍​មី​ស៊ី​ល​បាលី​ស្ទីក​របស់​ប្រទេស​អ៊ីរ៉ង់ ឬ​យ៉ាងណា​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm