រដ្ឋចំនួន២០ របស់អាមេរិក រួមគ្នាប្ដឹងលោក Trump បន្ទាប់ពីរដ្ឋបាលបញ្ចេញទិន្នន័យសុខភាពឯកជនរបស់ពលរដ្ឋ

2025/07/02 07:09:06 pm        103

ប្រធានមន្ទីរយុត្តិធម៌ប្រចាំរដ្ឋ California លោក Rob Bonta បានចោទប្រកាន់កាលពីថ្ងៃអង្គារ (០១ កក្កដា) ថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានរំលោភលើច្បាប់ឯកជនភាពរបស់សហព័ន្ធ នៅពេលខ្លួនបញ្ចេញទិន្នន័យសុខភាព Medicaid របស់ពលរដ្ឋចុះឈ្មោះរាប់លាននាក់ ទៅឱ្យក្រុមមន្ត្រីនិរទេសកាលពីខែមុន ដោយនិយាយថា រូបលោក និងប្រធានរដ្ឋអាជ្ញាប្រចាំរដ្ឋចំនួន ១៩ផ្សេងទៀត បានរួមគ្នាដាក់បណ្ដឹង ជុំវិញសកម្មភាពនេះ។

ក្រុមទីប្រឹក្សារបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Robert F. Kennedy Jr. បានបញ្ជាឱ្យចេញផ្សាយសំណុំទិន្នន័យ ដែលរួមមានព័ត៌មានសុខភាពឯកជនរបស់ប្រជាជនរស់នៅក្នុងរដ្ឋ California, Illinois, រដ្ឋ Washington និង Washington D.C. ទៅឱ្យក្រសួងសន្តិសុខមាតុភូមិ នេះបើតាមសេចក្ដីរាយការណ៍ដំបូងគេរបស់សារព័ត៌មាន AP កាលពីខែមុន។

រដ្ឋទាំងនោះអនុញ្ញាតឱ្យប្រជាជនដែលមិនមែនជាពលរដ្ឋពេញសិទ្ធិរបស់អាមេរិក អាចចុះឈ្មោះក្នុងកម្មវិធីសុខភាព Medicaid ដែលបង់ថ្លៃដល់ការចំណាយរបស់ពួកគេដោយប្រើតែប្រាក់របស់អ្នកជាប់ពន្ធរដ្ឋប៉ុណ្ណោះ។ ការចែករំលែកទិន្នន័យមិនធម្មតានៃព័ត៌មានសុខភាពឯកជន រួមទាំងអាសយដ្ឋាន ឈ្មោះ លេខសន្តិសុខសង្គម ស្ថានភាពអន្តោប្រវេសន៍ និងទិន្នន័យទាមទារសម្រាប់អ្នកចុះឈ្មោះក្នុងរដ្ឋទាំងនោះ ត្រូវបញ្ចូនឱ្យមន្ត្រីនិរទេស ខណៈពួកគេពន្លឿនការអនុវត្តច្បាប់ទូទាំងប្រទេស។



ក្រុមអ្នកជំនាញនិយាយថា ទិន្នន័យនេះអាចប្រើដើម្បីជួយក្រសួងសន្តិសុខមាតុភូមិ កំណត់ទីតាំងជនអន្តោប្រវេសន៍ ក្នុងយុទ្ធនាការនិរទេសទ្រង់ទ្រាយធំរបស់ខ្លួន។ លោក Bonta និយាយថា ការបញ្ចេញទិន្នន័យផ្ទាល់ខ្លួនបែបនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់ការពារឯកជនភាពសុខភាពរបស់សហព័ន្ធ រួមទាំងច្បាប់ធានារ៉ាប់រងសុខភាព និងគណនេយ្យភាព (HIPAA) ផងដែរ៕

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        220
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm