ប្រទេសក្រិក ដាក់ពន្ធ២០អឺរ៉ូ លើភ្ញៀវទេសចរទៅលេងកោះ Santorini

2025/07/02 07:18:57 pm        128

 ប្រទេសក្រិកបានដាកចេញថ្លៃសេវា២០អឺរ៉ូ ឬ២៣ដុល្លារ លើភ្ញៀវទេសចរដែលទៅដល់កោះ Santorini ដោយនាវាទេសចរណ៍កាលពីថ្ងៃអង្គារ ដើម្បីព្យាយាមគ្រប់គ្រងផ្នែកទេសចរណ៍ច្រើនលើសលប់ និងប្រមូលប្រាក់ចំណូលដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់កោះនេះ។ កោះភ្នំភ្លើងនៅសមុទ្រ អេហ្សេមួយនេះ បានទាក់ទាញភ្ញៀវទេសចរប្រហែល២លាននាក់ក្នុងមួយឆ្នាំ ប៉ុន្តែដោយមានចំនួនប្រជាជនប្រហែល១៥.០០០នាក់ កំពង់ផែសំខាន់តែមួយនិងការកើនឡើងការព្រួយបារម្ភអំពីសកម្មភាពរញ្ជួយដី រដ្ឋាភិបាលបានព្យាយាមកាត់បន្ថយផលប៉ះពាល់លើវិស័យទេសចរណ៍។

ការដាក់ចេញថ្លៃសេវានេះ ធ្វើឡើងបន្ទាប់ពីមានការប្រែប្រួលនៅក្នុងតំបន់ផ្សេងៗទៀតនៃទ្វីបអឺរ៉ុប ដែលអ្នកស្រុកមានការខឹងសម្បារចំពោះថ្លៃជួលកើនឡើងសម្រាប់អ្នកទេសចរ និងធ្វើឲ្យធនធានចុះខ្សោយ។ អាជ្ញាធរប្រទេសក្រិក នឹងចាប់ផ្តើមប្រមូលថ្លៃចូល២០អឺរ៉ូសម្រាប់អ្នកដំណើរម្នាក់នៅថ្ងៃទី២១ ខែកក្កដា។ ជាទូទៅ ថ្លៃសេវាមានចំនួន១២អឺរ៉ូក្នុងខែតុលា ហើយទម្លាក់មកត្រឹម៤អឺរ៉ូ ចាប់ពីខែវិច្ឆិកាដល់ខែមីនា ដោយកើនឡើងម្តងទៀតដល់១២អឺរ៉ូ ចាប់ពីខែមេសា ដល់ខែឧសភា។

អ្នកទេសចរមកពីប្រទេសកាណាដាម្នាក់បាននិយាយថា «ខ្ញុំគិតថា២០អឺរ៉ូ នឹងមិនធ្វើឱ្យមានភាពខុសគ្នាថាតើអ្នកទេសចរសម្រេចចិត្តទៅលេងឬអត់នោះទេ»។ ម្ចាស់ហាងម្នាក់ បាននិយាយថា «គ្មាននរណាម្នាក់នឹងមានភាពកំណាញ់ក្នុងការបង់ប្រាក់២០អឺរ៉ូដើម្បីបានទៅដល់គោលដៅបែបនេះទេ»។

ទោះជាយ៉ាងណា ប្រតិបត្តិករនាវាទេសចរណ៍និយាយថា ការយកពន្ធនេះមិនយុត្តិធម៌ទេ។ ប្រធានផ្នែកប្រតិបត្តិការដែលរៀបចំដំណើរកម្សាន្តទៅកាន់កោះប្រទេសក្រិក បាននិយាយថា ខ្លួនកំណត់គោលដៅសម្រាប់តែអ្នកជិះទូកកម្សាន្តប៉ុណ្ណោះ ហើយការប្រមូលពន្ធបែបនេះនឹងមិនជួយដល់វិស័យទេសចរណ៍ហួសកម្រិតនេះទេ»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm