រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានប្តេជ្ញាសងសឹកប្រឆាំងនឹងក្រុមហ៊ួទី ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ បន្ទាប់ពីយោធានៃប្រទេសរបស់លោក បានស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីប្រទេសយេ ម៉ែន ឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែល។

លោក Katz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ជោគវាសនារបស់យេម៉ែន គឺដូចគ្នានឹងជោគវាសនារបស់ទីក្រុងតេអេរ៉ង់» ដោយសំដៅទៅលើជម្លោះរយៈពេល ១២ថ្ងៃ កាលពីខែមុន ក្នុងអំឡុងពេលដែលអ៊ីស្រាអែលបានកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់អ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា៖«បន្ទាប់ពីវាយប្រហារលើទីតាំងនុយក្លេអ៊ែរ នៅក្នុងទីក្រុងតេអេរ៉ង់ យើងក៏នឹងវាយប្រហារក្រុមហ៊ួទី នៅយេម៉ែនដែរ។ អ្នកណាលើកដៃប្រឆាំងនឹងអ៊ីស្រាអែល ដៃនោះ នឹងត្រូវកាត់ផ្តាច់»។

អ៊ីស្រាអែលបានគំរាមកំហែងដល់ចលនាហ៊ួទីនៅប្រទេសយេម៉ែន ដែលបាននិងកំពុងវាយប្រហារអ៊ីស្រា អែល ជាអ្វីដែលខ្លួននិយាយថា សាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្ទ្រីប ជាមួយនឹងការបិទផ្លូវទ័ពជើងទឹក និងផ្លូវអាកាស ប្រសិនបើការវាយប្រហារលើអ៊ីស្រាអែល នៅតែបន្ត។
ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ក្នុងខែតុលា ឆ្នាំ ២០២៣ ក្រុមហ៊ួទី ដែលគ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន បាននិងកំពុងបាញ់ប្រហារទៅលើអ៊ីស្រាអែល និងការដឹកជញ្ជូននៅសមុទ្រក្រហម ដែលរំខានដល់ពាណិជ្ជកម្មពិភពលោក។
ភាគច្រើននៃមីស៊ីល និងមីស៊ីលរាប់សិបគ្រឿង ដែលពួកគេបានបាញ់បង្ហោះ ត្រូវបានស្ទាក់ចាប់ ឬមិនបានទៅដល់គោលដៅ។ អ៊ីស្រាអែល បានធ្វើការវាយប្រហារសងសឹកជាបន្តបន្ទាប់។