យោងតាមការឲ្យដឹងរបស់លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានដឹកនាំមន្រ្តីនៃការិយាល័យថាមពល និងប្រេងកាត ចូលរួមកិច្ចប្រជុំពិភាក្សា ជាមួយស្នាក់ការអគ្គិសនីកោះកុង ស្តីពីការទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី ពីប្រាក់បាត ទៅជា ប្រាក់រៀល នៅលើវិក្កយបត្របង់ថ្លៃអគ្គិសនី។
លោក ខ្លឹម យុនវិសិដ្ឋ គូសបញ្ជាក់យ៉ាងច្បាស់ៗ នៅរសៀលថ្ងៃទី២ ខែកក្កដា ថា ចាប់ពីខែកក្កដា នេះតទៅ នឹងលែងមានការទូទាត់ថ្លៃអគ្គិសនីជាប្រាក់បាតលើវិក្កយបត្របង់ថ្លៃសេវាប្រើប្រាស់ទៀតហើយ។



