ប្រព័ន្ធផ្សព្វផ្សាយ៖ អាល្លឺម៉ង់ចាប់ផ្តើមផ្តល់មូលនិធិដល់ការផលិតប្រព័ន្ធវាយប្រហាររយៈចម្ងាយឆ្ងាយសម្រាប់អ៊ុយក្រែន

2025/07/02 10:45:29 pm        83

សារព័ត៌មាន Die Welt បានរាយការណ៍ថា ប្រទេសអាល្លឺម៉ង់បានផ្តួចផ្តើមផ្តល់មូលនិធិសម្រាប់ការផលិតប្រព័ន្ធប្រយុទ្ធរយៈចម្ងាយឆ្ងាយសម្រាប់អ៊ុយក្រែន។

យោងតាមសារព័ត៌មាននេះ តំណាងរដ្ឋាភិបាលអាល្លឺម៉ង់ បានចុះហត្ថលេខាលើកិច្ចសន្យាដំបូងជាមួយ    មន្ត្រីអ៊ុយក្រែន ដែលទីក្រុងប៊ែរឡាំង នឹងផ្តល់ហិរញ្ញប្បទានដល់ការផលិតយានដ្រូន An-196 (Luityi)      រយៈចម្ងាយឆ្ងាយជាង ៥០០គ្រឿង។

ពុំមានព័ត៌មានលម្អិតបន្ថែមទៀត ត្រូវបានលាតត្រដាងឡើយ។ ដូចដែលបានបញ្ជាក់ដោយទីភ្នាក់ងារព័ត៌មាន DPA រដ្ឋាភិបាលអាល្លឺម៉ង់ បានផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ទៅលើការផ្សព្វផ្សាយជំនួយយោធាដល់ទីក្រុងគៀវ ឥឡូវនេះដោយលើកឡើងពីភាពសម្ងាត់ក្នុងការឆ្លើយតបទៅនឹងសំណួរជាច្រើន។ យានដ្រូន An-196 (Luityi) មានសមត្ថភាពវាយប្រហារគោលដៅ នៅចម្ងាយរហូតដល់ ១.២០០ គីឡូ  ម៉ែត្រ។ នាពេលមុននេះ ទស្សនាវដ្ដី Der Spiegel បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះ នឹងពាក់ព័ន្ធនឹងទឹកប្រាក់ «រាប់រយលាន»។

កាលពីពាក់កណ្តាលខែមិថុនា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius និងលោក វ៉្លូឌីមី ហ្សេឡិនស្គី បានបញ្ជាក់ក្នុងអំឡុងកិច្ចពិភាក្សានៅរដ្ឋធានីអ៊ុយក្រែនថា ទីក្រុងប៊ែរឡាំង និងទីក្រុងគៀវមានបំណងចាប់ផ្តើមផលិតរួមគ្នានៃប្រព័ន្ធវាយប្រហារចម្ងាយឆ្ងាយ ក្នុងនោះមានយានដ្រូន និងមីស៊ីលតម្រង់គោលដៅ។ ប្រទេសទាំងពីរ គ្រោងនឹងផលិតប្រព័ន្ធទាំងនេះ នៅក្នុងទឹកដីរបស់ពួកគេទាំងពីរ នាពេល    អនាគត។

អាល្លឺម៉ង់ គឺជាប្រទេសផ្គត់ផ្គង់អាវុធធំទី២ដល់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក។ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅអ៊ុយក្រែន ប្រទេសនេះ បានផ្តល់ឲ្យទីក្រុងគៀងនូវជំនួយដែលមានតម្លៃប្រហែល ៤៤ពាន់លានអឺរ៉ូ។ ភាគីរុស្ស៊ី បានព្រមានម្តងហើយម្តងទៀតថា ការផ្គត់ផ្គង់អាវុធដល់របបក្រុងគៀវកាន់តែច្រើន ធ្វើឲ្យជម្លោះនេះ កាន់តែយូរថែមទៀត។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        82
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm