ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសអាល្លឺម៉ង់ ត្រូវបានក្រសួងការបរទេសកោះអញ្ជើញកាលពីថ្ងៃអង្គារ បន្ទាប់ពីការចាប់ខ្លួនបុរសម្នាក់ ក្នុងប្រទេសដាណឺម៉ាកដែលគេសង្ស័យថា បានធ្វើចារកម្មលើគោលដៅជនជាតិជ្វីហ្វ ក្នុងទីក្រុងប៊ែរឡាំងសម្រាប់ទីក្រុងតេអេរ៉ង់។
ក្រសួងបាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ដោយបានប្រកាសពីកោះអញ្ជើញនេះថា៖ «យើងនឹងមិនបណ្តោយឲ្យមានការគំរាមកំហែងដល់ជីវិតជនជាតិជ្វីហ្វ នៅក្នុងប្រទេសអាល្លឺម៉ង់ទេ»។
ក្រសួងបានបន្ថែមថា ការចោទប្រកាន់ទាំងនេះ ត្រូវតែត្រូវបាន«ស៊ើបអង្កេតឲ្យបានហ្មត់ចត់»។

ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃអង្គារ ថា ជនសង្ស័យជនជាជាតិដាណឺម៉ាកដែលត្រូវបានគេស្គាល់ថា Ali S. ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុង Aarhusរបស់ប្រទេសដាណឺម៉ាក់ ដោយនគរបាលក្នុងតំបន់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
ពួកគេ បាននិយាយថា បុរសរូបនេះ ត្រូវបានគេសង្ស័យថា បានធ្វើការឲ្យសេវាស៊ើបការណ៍ សម្ងាត់មួយ។
កាលពីដើមឆ្នាំ ២០២៥ Ali S. បានទទួលបទបញ្ជាមួយពីសេវាស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ ដើម្បីប្រមូលព័ត៌មានអំពីតំបន់ជនជាតិជ្វីហ្វ និងបុគ្គលជនជាតិជ្វីហ្វជាក់លាក់ នៅក្នុងទីក្រុងប៊ែរឡាំង»។
