រដ្ឋមន្ត្រី Quad ថ្កោលទោសការវាយប្រហារខែមេសា នៅកាស្មៀររបស់ឥណ្ឌា តែមិននិយាយឈ្មោះប៉ាគីស្ថាន

2025/07/02 10:56:35 pm        55

ក្រុមប្រទេសនៃសម្ព័ន្ធចតុភាគី ឬ Quad ដែលមានសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី កាលពីថ្ងៃអង្គារ (ទី១ ខែកក្កដា) បានអំពាវនាវឲ្យនាំខ្លួនជនល្មើសនៃការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធឥស្លាម ដែលបានសម្លាប់មនុស្ស ២៦នាក់ នៅតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា ទៅកាត់ទោសឲ្យបានឆាប់។

គួររំលឹកថា ការវាយប្រហារកាលពីថ្ងៃទី២២ ខែមេសា បានបង្កឲ្យមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា រវាងឥណ្ឌា និងប៉ាគីស្ថានដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ជាការកើនឡើងនូវភាពតានតឹងចុងក្រោយរវាងគូអរិដែលមានជម្លោះជាមួយគ្នារាប់ទសវត្សរ៍មកហើយ ខណៈដែលឥណ្ឌាបានទម្លាក់កំហុសទៅលើប៉ាគីស្ថានដែលបានបដិសេធមិនទទួលខុសត្រូវចំពោះហេតុការណ៍នោះ និងអំពាវនាវឲ្យមានការស៊ើបអង្កេតអព្យាក្រឹត។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួមមួយរបស់រដ្ឋមន្ត្រីការបរទេសនៃក្រុម Quad ដែលបានជួបប្រជុំគ្នា នៅទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមិនបានលើកពីឈ្មោះរបស់ប៉ាគីស្ថាន ឬដាក់កំហុសទៅលើទីក្រុងអ៊ីស្លាម៉ាបាដឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ រដ្ឋមន្ត្រីបានលើកឡើងថា៖ «ក្រុម Quad ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះរាល់សកម្មភាពនៃអំពើភេរវកម្ម និងអំពើជ្រុលនិយមដ៏ឃោរឃៅគ្រប់ទម្រង់ និងគ្រប់ការបង្ហាញរបស់សកម្មភាពទាំងនោះ ក្នុងនោះរួមទាំងអំពើភេរវកម្មឆ្លងដែនផងដែរ»។

រដ្ឋមន្ត្រីនៃក្រុមនេះបានអំពាវនាវដល់សមាជិកទាំងអស់របស់អង្គការសហប្រជាជាតិ (UN) ឲ្យសហការយ៉ាងសកម្មជាមួយ «អាជ្ញាធរពាក់ព័ន្ធទាំងអស់» ដើម្បីដាក់ទោស «ជនល្មើស អ្នករៀបចំគម្រោង និងអ្នកផ្តល់ហិរញ្ញប្បទាន នៃទង្វើដ៏សែនអាក្រក់នេះ» ដោយគ្មានការពន្យារពេលជាដាច់ខាត៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm