លោក ថាក់ស៊ីន ឡើងសវនាការថ្ងៃទី២ ក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រ

2025/07/02 11:26:32 pm        64

នៅថ្ងៃអង្គារ (ទី២ ខែកក្កដា) នេះ នៅឯតុលាការព្រហ្មទណ្ឌរបស់ប្រទេសថៃ ថ្ងៃទី២ នៃសវនាការសាក្សីការពារក្ដី បានកើតមានឡើង ពាក់ព័ន្ធសំណុំរឿងដែលប្តឹងដោយរាជអាជ្ញាសាធារណៈ ប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra)។

លោក ថាក់ស៊ីន ប្រឈមនឹងការចោទប្រកាន់ក្រោមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ (ប្រមាថព្រះមហាក្សត្រ) និងច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ ដែលផ្តើមចេញពីបទសម្ភាសន៍ឆ្នាំ២០១៥ ជាមួយទូរទស្សន៍កូរ៉េខាងត្បូង ដោយបើតាមការចោទប្រកាន់ លោកបានធ្វើការកត់សម្គាល់ដែលត្រូវបានចាត់ទុកថា ជាការប្រមាថដល់អង្គព្រះមហាក្សត្រ។ លោកបានបដិសេធការចោទប្រកាន់ទាំងអស់ ហើយត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។

នៅព្រឹកថ្ងៃនេះ មេធាវីរបស់លោក ថាក់ស៊ីន គឺលោក Winyat Chartmontree (វីនយ៉ាត ឆាម៉ុនទ្រី) បានប្រាប់អ្នកសារព័ត៌មានថា សវនាការនេះមានសាក្សីចំនួន ៤នាក់ តែលោកបដិសេធមិនបង្ហាញអត្តសញ្ញាណរបស់ពួកគេនោះឡើយ។ សាក្សីការពារក្តី រំពឹងថា នឹងចាប់ផ្តើមផ្តល់សក្ខីកម្ម នៅសប្តាហ៍ក្រោយ។

នៅពេលត្រូវបានសួរថា តើលោកបាននិយាយជាមួយលោក ថាក់ស៊ីន បន្ទាប់ពីបញ្ចប់សវនាការថ្ងៃដំបូង កាលពីថ្ងៃទី១ ខែកក្កដាដែរ ឬអត់នោះ លោក Winyat បានប្រាប់ថា ពួកលោកបានពិភាក្សា អំពីការផ្តល់សក្ខីកម្ម ក្នុងតួនាទីរបស់លោកជាមេធាវី ប៉ុន្តែបានទទូចថា មិនមានប្រធានបទនយោបាយ ត្រូវបានលើកឡើងនោះទេ។ លោកក៏បានបញ្ជាក់ផងដែរថា លោក ថាក់ស៊ីន មានបំណងចូលរួមនៅគ្រប់សវនាការតុលាការ រហូតដល់បញ្ចប់ករណីនេះ។

អតីតនាយករដ្ឋមន្ត្រី លោក Somchai Wongsawat (ស៊ុមឆៃ វង្សសាវ៉ាត) ដែលជាបងថ្លៃរបស់លោក ថាក់ស៊ីន មានវត្តមាននៅតុលាការម្តងទៀត ដើម្បីផ្តល់ការគាំទ្រ។ អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មានខ្លីៗ លោក Somchai បាននិយាយថា លោក ថាក់ស៊ីន នៅតែមិនមានក្ដីបារម្ភ ចំពោះករណីនេះ ក៏ដូចជាដីការបស់តុលាការធម្មនុញ្ញថ្មីៗនេះ ដែលជាការបញ្ជាឲ្យព្យួរតំណែងនាយករដ្ឋមន្ត្រីកូនស្រីរបស់លោក គឺលោកស្រី Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត)៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        9
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        10
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm