អ្នកវិភាគ ISW ព្រមានថា លោក Putin ចង់គ្រប់គ្រងដែនដី និងប្រជាជនអ៊ុយក្រែនទាំងស្រុង

2025/07/02 11:28:43 pm        90

វិទ្យាស្ថានសិក្សាអំពីសង្គ្រាម (ISW) ឲ្យដឹងថា ប្រទេសរុស្ស៊ីមានមហិច្ឆតាគ្រប់គ្រងដែនដីយ៉ាងទូលំទូលាយ នៅក្នុងប្រទេសអ៊ុយក្រែន ដែលមិនត្រឹមតែតំបន់គ្រីម៉ា និងតំបន់កាន់កាប់ទាំង ៤ បច្ចុប្បន្ននេះទេ។

អ្នកវិភាគរបស់ ISW ជឿជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមជ្ឈដ្ឋានខាងក្នុងរបស់លោក កំពុងប្រើប្រាស់ការនិទានរឿងរ៉ាវ អំពីតំបន់ «Donbas» «Novorossiya» និង «ប្រជាជនតែមួយ» ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការអះអាងសិទ្ធិរបស់ខ្លួន។ ការលើកឡើងនេះ បង្ហាញថា មហិច្ឆតាកាន់កាប់ទឹកដីរបស់រុស្ស៊ី នៅអ៊ុយក្រែន គឺកាន់តែធំទៅៗ។

ISW ក៏បានកត់សម្គាល់ផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោក Putin បានបើកកិច្ចប្រជុំមួយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់កាន់កាប់ Luhansk, Donetsk, Zaporizhzhia និង Kherson ជាពេលដែលលោក «ជារឿយៗសំដៅទៅអ៊ុយក្រែនដែលត្រូវបានគ្រប់គ្រងថា ជាតំបន់ Donbas និង Novorossiya»។

របាយការណ៍ លើកឡើងទៀតថា កាលពីថ្ងៃទី៣០ ខែមិថុនា ជាការឆ្លើយតប ចំពោះសេចក្តីថ្លែងការណ៍ថ្ងៃទី២៧ ខែមិថុនារបស់អភិបាលក្រុង Odesa លោក Hennadii Trukhanov ដែលថា ទីក្រុង Odesa មិនមែនជាទីក្រុង «របស់រុស្ស៊ី» ហើយមានប្រវត្តិសាស្ត្រផ្ទាល់ខ្លួននោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអះអាងថា ប្រវត្តិសាស្រ្តនៃទីក្រុង Odesa មានទំនាក់ទំនងដែលមិនអាចកាត់ផ្ដាច់បានជាមួយប្រទេសរុស្ស៊ី។

អ្នកនិពន្ធក៏រម្លឹកផងដែរថា ជំនួយការរបស់លោក Putin គឺលោក Vladimir Medinsky បានប្រកាសថា ជនជាតិរុស្ស៊ី និងអ៊ុយក្រែន គឺជា «ប្រជាជនតែមួយ» ដែលមាន «ស្រុកកំណើតប្រវត្តិសាស្ត្រ« ដោយនេះជាការសំដៅទៅលើ «ដែនដីរុស្ស៊ីបុរាណ នៅសងខាងទន្លេ Dnipro តំបន់ Novorossiya និងគ្រីម៉ា»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm